គ.ជ.ប បើកសវនាការជាសាធារណៈលើបណ្តឹងចំនួន ៥ពាក់ព័ន្ធនឹង សកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកសវនាការជាសាធារណៈ នៅថៃ្ងទី២៧ ខែកក្កដា ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿង ចំនួន៥ មានលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣។

សវនាការជុំនំជំរះនៅថ្ងៃនេះសមាសភាពក្រុមប្រឹក្សាជំនុំជម្រះ មានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ ។

តាមការបញ្ជាក់ពីឯកឧត្តមហ្សង់ពុទ្ធាសមា ជិកគជបនិងជាអ្នក ពាក្យបណ្តឹងទាំង៥ ខាងលើនេះមានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្ដី សម្រេច របស់គណៈកម្មការរៀបចំការបោះ ឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹង សកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។

អ្នកនាំពាក្យ.គ.ជ.ប បានបញ្ជាក់ទៀតថា ៖
គ.ជ.ប បើកសវនាការតែចំពោះបណ្តឹងពាក់ ព័ន្ធនិងការបោះឆ្នោតដែលច្បាប់ចែង ករណីពាក់ព័ន្ធទោសព្រហ្មទណ្ឌ ជាដែនសមត្ថកិច្ចរបស់គណៈអចិន្ត្រៃយ៍សន្តិសុខបោះឆ្នោត។គជប ទទួលបាន៣៥បណ្តឹងពីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលបានធ្វើការសម្របសម្រួលតែពុំសះជាហ្នឹងគ្នា ហើយប្តឹងឡើងមក គ.ជ.ប ដោះស្រាយនៅពេលនេះ ។

សូមបញ្ជាក់ថា ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ គូសខ្វែងសន្លឹក ឆ្នោត)កាលពៅ ថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣នៅចំណុចមណ្ឌលបោះឆ្នោត សាលារៀនស្ទឹងមានជ័យ  ការិយាល័យ ០៨០៤ ក្រុម៩ ភូមិភ្នាត សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សាត អូន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង  ក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(លេខរៀងបោះឆ្នោត៣៨៩)។

មន្រ្តី គ.ជ.ប សហការជាមួយសមត្ថកិច្ច
ឃាត់ខ្លួនបុរសម្នាក់ចូលទៅបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតលេខ ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ហើយមិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ បែរជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner