ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៣កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់។ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ ថ្ងៃនេះប្រសិនបើអ្នកព្យាយាមរក្សាខ្លួននៅក្បែរនឹងថ្នាក់លើ នោះដំណឹងល្អអាចនឹងកើតឡើងបាន ប៉ុន្តែសូមចងចាំថាកុំនិយាយស្តីអ្វីដែលអ្នកប៉ះពាល់អ្នកដទៃ ទោះជាល្អ ឬអាក្រក់់ក្តី។ ក្រៅពី នេះ សូមលោកអ្នករៀនគ្រប់គ្រងទឹកចិត្តរបស់ខ្លួនអោយបានល្អប្រសើរក្នុងការឆ្លើយតបនឹង ស្ថានភាពដែលកើតឡើង។ ភាពឆេវឆាវមិនអាចធ្វើអោយអ្នកទទួលបានផលល្អប្រសើរនោះ ទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ។ សូមប្រាស្រ័យទាក់ទងមនុស្សដោយមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកុំពាក់ព័ន្ធនឹងរឿងលុយកាក់។ ការលក់ចេញទិញចូលអចលនទ្រព្យ គឺអាចធ្វើទៅបានដោយគ្មានផលអវិជ្ជមានឡើយ។ ក្នុងនោះ សម្រាប់រាល់ការផ្លាស់ប្តូរនានាគឺអាចធ្វើទៅបាន រួមទាំងការផ្លាស់ ប្តូរទីកន្លែងធ្វើការផងដែរ។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្នាឈ្នានីស ការតបត របស់អ្នកត្រូវតែមានហេតុផល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ ក៏ដូចជាមុខរបរអាជីវកម្មហាក់នៅទ្រឹង ជាប់គាំងទៅដោយបញ្ហាតូចតាចឥតប្រយោជន៍ជាច្រើន។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែជាការប្រសើរណាស់ព្រោះការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ ហោរាតម្រូវឲ្យអ្នកពិនិត្យមើល និងរៀបចំគម្រោងការងារជាថ្មីឲ្យមានម៉ត់ចត់។ ក្នុងនោះ បើទោះស្ថានភាពថ្ងៃនេះមិនមែនជាអ្វីដែលអ្នកចង់ បានក្តី ការខិតខំប្រឹងប្រែង និងគម្រោងផែនការច្បាស់លាស់នឹងអាចកែលម្អ ឬបញ្ចៀស អស្ថេរភាពនេះបានយ៉ាងល្អ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំជួយ ទំនុកបម្រុង។ លើសពីនេះ សូមកុំបោះបង់ឳកាសក្នុងការចាប់យកការងារថ្មីៗ ប៉ុន្តែការពិភាក្សាកិច្ចការងារធំជាមួយមនុស្សដែលត្រូវបានគេណែនាំឲ្យអ្នក គឺហាមដាច់ខាតមិនឲ្យ​ជឿទុកចិត្តនោះទេ។ ចំពោះការប្រមូលទិញអចលន និងចលនទ្រព្យគឺជាកិច្ចការដែលមានលទ្ធផលខ្ពស់​ ប៉ុន្តែផ្ទុយទៅវិញលោកអ្នកមិនទាន់អាចពឹងពាក់ ឬជឿជាក់នរណាម្នាក់ សម្រាប់ទទួល បន្ទុកការងារជំនួសអ្នកបាននោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបរអាជីវកម្មមានដំណើរការទៅដោយភាពជោគជ័យយ៉ាងធំ។ ប៉ុន្តែសូមលោកអ្នកបម្រុងទុកជានិច្ចនូវគម្រោងផែនការ ហើយត្រូវធ្វើបច្ចុប្បន្នភាពដើម្បីអាចគ្រប់គ្រងស្ថានការណ៍បានទាន់វេលា។ ចំពោះការងារដែលអ្នកមានក្នុងដៃ សូមលោកអ្នកទទួលខុសត្រូវអោយបានល្អបំផុត ហើយក៏មិនចាំ បាច់ត្រូវព្រួយបារម្ភមុខក្រោយច្រើនពេកដែរ ចូរធ្វើអ្វីដែលអ្នកប៉ងប្រាថ្នា ពីព្រោះស្ថានភាព ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះការរីកចម្រើន​ និងស្ថេរភាពអាជីព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ ប៉ុន្តែមិនត្រូវបោះបង់ចោលគម្រោងផែនការឡើយ ពីព្រោះភាពភ្លាត់ ភ្លេចភ្លាំងអាចកើតឡើងក្នុងថ្ងៃនេះ។ ប្រសិនបើអ្នកព្យាយាមរក្សាខ្លួននៅក្បែរនឹងថ្នាក់លើ នោះដំណឹងល្អអាចនឹងកើតឡើងបាន តែក៏ត្រូវជៀសវាងការនិយាយច្រើន។ ថ្ងៃនេះលោកអ្នក គួរចំណាយពេលវេលាខ្លះ វាយតម្លៃលើលទ្ធផលការងារទាំងអស់ ហើយធ្វើការកែ លម្អអោយបានសមស្រប។ វាមានភាពចាំបាច់ណាស់សម្រាប់អ្នកបន្តការងារ ប៉ុន្តែវានឹងល្អ ប្រសើរជាងប្រសិនបើអ្នកស្វែងយល់អំពីបញ្ហា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងអាជីវកម្មនានារបស់អ្នកនឹងទទួលបានទិន្នផលយ៉ាងល្អប្រសើរណាស់។ ​សូមកុំបានការព្រួយបារម្ភលើចំណុចណាមួយឡើយ លោកអ្នកអាចបំពេញការងារដោយជោគជ័យបានគ្រប់យ៉ាង។ លោកអ្នកក៏មិនចាំបាច់រងចាំការទំនុកបម្រុងរបស់អ្នកណាឡើយ ចូរចាប់ផ្តើមការងារដោយខ្លួនឯង និងយោងទៅលើគម្រោងផែនការដែលបានរៀបចំ។ ក្នុងនោះសូមប្រុងប្រយ័ត្ននឹងកំហុសផ្នែកឯកសារ ដែលបណ្តាលឲ្យប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចរបស់អ្នក។ ដោយឡែក លោកអ្នក នឹងអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុបានល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ក្នុងនោះដែរ លោកអ្នកដែលបំពេញការងាររាជការ ក៏ដូចជាឯកជនអាចទទួលបានការលើកទឹកចិត្ត ឬពានរង្វាន់ចំពោះលទ្ធភាពការងារដែលអ្នកបានបំពេញនាពេលកន្លងមក។ បញ្ហាថ្ងៃនេះមិនអាចធានាបានឡើយ ដូច្នេះសូមលោកអ្នកមានការប្រុងប្រយ័ត្ន ហើយតាមដានស្ថានការណ៍ឲ្យបានញឹកញាប់។ ក្រៅពីនេះសូមមានចិត្តអត់ធ្មត់ និងព្យាយាមយល់ ដឹងអំពីករណីដែលកើតឡើង ហើយដោះស្រាយទៅតាមសន្តិវិធី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងស្ថានភាពមួយដែលច្បាស់លាស់ណាស់ក្នុងពេលនេះ។ គ្មានសញ្ញាណអវិជ្ជមានណាមួយនឹងកើតឡើងចំពោះការងារ ឬការរំខានដល់សេចក្តីសុខដុមរមនារបស់អ្នកឡើយ។ ពេលវេលាល្អគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកអាចសម្រេចធ្វើការងារតាមបំណងប្រាថា្នគ្រប់ពេលវេលាទាំងអស់។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីសនឹងបោះបង់គោលបំណងរបស់គេ ហើយស្ថានភាពនឹងប្រែជាល្អប្រសើរវិញបាន។ ប៉ុន្តែថ្ងៃនេះតម្រូវអោយអ្នកធ្វើការចាកចេញ ដើម្បីមានឳកាសយល់ដឹងជុំវិញបរិស្ថានការងារបានប្រសើរជាងមុន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះកិច្ចការងារ ក៏ដូចជាមុខរបរអាជីវកម្មហាក់នៅទ្រឹង ជាប់គាំងទៅដោយបញ្ហាតូចតាចឥតប្រយោជន៍ជាច្រើន។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ដូច្នេះសូមព្យាយាមប្រើប្រាស់ហេតុផលឲ្យបានក្នុងកំរិតអតិបរមា។ ​រក្សាភាពឆេវឆាវរបស់ខ្លួនជានិច្ច ហើយបោះបង់ចោលគំនិតយោបល់ទាំងឡាយណាដែលយល់ជាមិនបានជាប្រយោជន៍សម្រាប់ការងារ និងអាជីវកម្មក្នុងវេលានេះ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ទៅលើការកែលម្អរូបរាង និងបង្កើនការជឿជាក់។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មីឡើយ ពីព្រោះលទ្ធផលការងារវិជ្ជមានគឺមានកំរិតខ្ពស់ណាស់។ ថ្ងៃនេះមានទំនោរខ្លាំងលើកិច្ចការដែលប្រើប្រាស់កំលាំងច្រើនជាងប្រើប្រាស់បញ្ញា ដូច្នេះបើអាចគួរជៀសវាងការប្រជុំ ឬពិភាក្សាដែលត្រូវការការសម្រេច ឬអនុម័តក្នុងពេលឆាប់។ ចំពោះការផ្លាស់ប្តូរការងារនៅពេលនេះមិនចោទជាបញ្ហានោះទេ អ្វីៗហាក់ មានភាពថ្មីស្រឡាង ប៉ុន្តែអ្នកអាចធ្វើការស្វែងយល់ និងធ្វើការអនុវត្តបានដោយងាយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់អ្នកហាក់មានភាពរឹងស្ទះ ​ហើយបញ្ហាប្រទាក់ក្រឡាក៏កើតបានផងដែរ។ ចូរព្យាយាមកែប្រែស្ថានការណ៍ ដោយការពិភាក្សា ទំនាក់ទំនង និងការចរចា។ ភាពអវិជ្ជមានទាំងនេះវាទាក់ទងនឹងវិធីសាស្រ្តអនុវត្តរបស់អ្នក ដូច្នេះត្រូវតែប្រាកដថាអ្នកបានគិតគូរម៉ត់មុននឹងចេញគោលការណ៍ ឬសម្រេចការអ្វីមួយ។ ក្រៅពីនេះ សូមលោកអ្នកជៀសវាងការប្រមូលផ្តុំការងារ កុំធ្វើការងារច្រើនក្នុង ពេលតែមួយ ហើយក្នុងនោះគួរស្នើសុំជំនួយអោយបានទាន់ពេលវេលាប្រសិនបើអ្នកជាប់ គាំងនឹងបញ្ហា។

ចំណាំៈ

ឆ្នាំទាំង៦ ឆ្លូវថោះ រោង មមី មមែ វក រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner