ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ធ្វើពិធីបុណ្យចូលព្រះវស្សា (Video Inside)

អត្ថបទដោយ៖
Apsara Net

កម្ពុជាបានប្រារព្ធពិធីបុណ្យចូលព្រះវស្សាដែលជាប្រពៃណីរបស់ព្រះពុទ្ធសាសនា តាំងពីជំនាន់ពុទ្ធកាល។ ពិធីនេះមិនមែនមានតែប្រារព្ធធ្វើតែក្នុងប្រទេសកម្ពុជាតែមួយប៉ុណ្ណោះទេ សម្រាប់ព្រះសង្ឃថេរវាទ ក្នុងសកលលោកដូចជាប្រទេសស្រីលង្កា, ប្រទេសថៃ, ប្រទេសភូមា ដែលបច្ចុប្បន្នគឺមីយ៉ាន់ម៉ា និងប្រទេសឡាវផងដែរ ក៏បានប្រារព្ធពិធីនេះ ក្នុងរដូវដែលឈានមកដល់នេះផងដែរ។ វត្តបុទុមវតី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ដូចជាបណ្តាវត្តនានាទួទាំងប្រទេសកម្ពុជាផងដែរ បានធ្វើពិធីបុណ្យប្រពៃណីជាតិនេះ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានចូលរួមដោយបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ នៃក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សូមទស្សនាសេចក្តីរាយការណ៍

ads banner