ក្រសួងអប់រំ ជូនដំណឹងស្តីពីការផ្ដល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្ដល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣ ក្នុងគោលដៅរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញនវានុវត្តន៍ ឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសកលភាវូបនីយកម្ម។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (Research Creativity and Innovation Fund) ឬមូលនិធិ ស.គ.ន. ជាគំនិតផ្តួចផ្តើមដែលមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និង កីឡា ក្នុងគោលដៅរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញនវានុវត្តន៍ ឆ្លើយតបទៅនឹង ទីផ្សារពលកម្ម និងសកលភាវូបនីយកម្ម។

មូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នឹងបន្តគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ ដែលផ្តោតលើ អាទិភាពដូចខាងក្រោម៖
១៖ វិស័យកសិកម្មអនុវត្ត
២៖ ការលើកកម្ពស់ភាពជាមជ្ឈមណ្ឌលឧត្តមានុវត្តរបស់ស្ថាប័ន
៣៖ បច្ចេកវិទ្យាឌីជីថល ផ្ដោតលើមេកាត្រូនិច បច្ចេកវិទ្យា AI ឬបច្ចេកទេស AR- VR- XR
៤៖ វិទ្យាសាស្រ្តរូបធាតុ
៥៖ ការអភិរក្សកសិកម្ម ដើម្បីលើកកម្ពស់គុណភាពដី តុល្យភាពរវាង Fauna និង Flora និងការទប់ស្កាត់ការហូរច្រោះ និងការសឹករិចរិលនៃដីកសិកម្ម៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner