ប្រមុខការពារជាតិចិន ទៅទស្សនកិច្ចប្រទេសរុស្ស៊ី និងបេឡារុសក្នុងសប្តាហ៍នេះ

ប៉េកាំង៖ ក្រសួងការពារជាតិចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៤ ខែសីហានេះថា រដ្ឋមន្ត្រីការពារជាតិចិន លោក លី សឺងហ៊្វូ នឹងចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុសនៅក្នុងសប្តាហ៍នេះ។

អំឡុងដំណើរទស្សនកិច្ចនៅរុស្ស៊ី រដ្ឋមន្ត្រីការពារជាតិចិន លោក លី សឺងហ៊្វូ ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ចប្រជុំសន្តិសុខអន្តរជាតិ ហើយឡើងថ្លែងសុន្ទរកថានៅទីនោះ។ លោក លី ក៏នឹងជួបជាមួយថ្នាក់ដឹកនាំមកពីក្រសួងការពារជាតិរុស្ស៊ីផងដែរ។

សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសបេឡារុសវិញ លោក លី គ្រោងនឹងជួបជាមួយប្រមុខរដ្ឋ និងយោធាបេឡារុស។ លោក លី ក៏គ្រោងនឹងចុះទស្សនកិច្ចនាយកដ្ឋានយោធានៅប្រទេសបេឡារុសផងដែរ។
សូមរម្លឹកថា កាលពីខែមេសា លោក លី បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងមូស្គូ ដោយភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

ដោយឡែកកាលពីខែកក្កដា លោក លី ក៏បានជួបជាមួយប្រមុខកងទ័ពជើងទឹករុស្ស៊ីនៅទីក្រុងប៉េកាំង។ គិតមកទល់ពេលនេះ ទំនាក់ទំនងយោធារវាងចិន និងរុស្ស៊ីត្រូវបានពង្រឹងគួរឱ្យកត់សម្គាល់ ក្នុងនោះកងកម្លាំងប្រទេសទាំងពីរបានធ្វើការល្បាតរួម និងធ្វើសមយុទ្ធយោធាជាដើម៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner