ជនសង្ស័យ ៦២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១៧ខែសីហា

(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន៦២នាក់ រួមមាន ៖ 
+ជួញដូរ ៣ករណី ឃាត់ ១១នាក់ (ស្រី ២នាក់)។
+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។
+ចាត់ចែង សម្រួល ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។
+ប្រើប្រាស់ ៣ករណី ឃាត់ ២៨នាក់ (ស្រី ៧នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែសីហា រួមមាន ៖ 
-មេតំហ្វេតាមីន (Ice) = ១០៦២,០៩ក្រាមនិង ៤កញ្ចប់តូច។
-កេតាមីន (Ke) = ១៩៤៨,៩៥ក្រាម។
-អុិចស្តាសុី (mdma) = ១៣៣២,៧៧ក្រាម។
លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព ៕

ដោយប៊ុនធី ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner