កិច្ចប្រ​ជុំ​ថ្នា​ក់​ដឹ​ក​នាំ​នៃ​ស្ថា​ប័​នប្រ​ឆាំ​ងអំ​ពើ​ពុ​ករ​​លួយ​អា​ស៊ាន​​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ប្រកបដោយផ្លែផ្កា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន(អាស៊ាន-ផេក) រយៈពេលពីរថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កាដោយបានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នប្រឆាំងអំពើពុករលួយក្នុងក្របខណ្ឌអាស៊ាន។

កិច្ចប្រជុំ (អាស៊ាន-ផេក) បានប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោ​យ​​មា​នកា​រ​ចូល​រួ​មពី​តំ​ណា​ង​ស្ថា​ប័ន​ប្រ​ឆាំង​អំ​ពើ​ពុ​ក​រលួ​យ​អាស៊ានទាំ​ង​​១០​​ប្រ​ទេ​ស​ក្រោ​មអ​ធិ​ប​តី​​ភា​ព​ឯកឧត្តមទេសរដ្ឋមន្រ្តី  ​​ឱ​ម​​​ យ៉ិន​ទៀ​ង ​​ប្រ​ធានអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព,​A​CU) និងដឹកនាំដោយឯកឧត្តម អ៊ន បញ្ហា ជាសហប្រធាននៃកិច្ចប្រជុំ និងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងពីលទ្ធផលនោះថា កិច្ចប្រជុំនេះបានអនុម័តនូវកំណត់ហេតុកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេកលើកទី១៨ ក្រោមអាណត្តិម្ចាស់ផ្ទះរបស់ការិយាល័យប្រឆាំងអំពើពុករលួយ (ACB) នៃប្រទេសព្រុយណេដារ៉ូសាឡាម។

អ.ប.ព បន្តថា៖«អង្គប្រជុំបានពិភាក្សាលើការរៀបចំ និងតាក់តែងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (សកម្មភាពមួយនៅក្នុងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៥) បែបបទនៃការដាក់សម្ពោធកូនសៀវភៅអេឡិកត្រូនិក និងបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយ (CAC) នៃប្រទេសទីម័រខាងកើត ដើម្បីចូលជាភាគីទី១១របស់អាស៊ាន-ផេក ក្រោយពេលដែលប្រទេសទីម័រខាងកើតទទួលបានសមាជិកភាពពេញសិទ្ធិជាសមាជិកទី១១ របស់អាស៊ាន»។ 

តាមរយៈកិច្ចប្រជុំនេះគ្រប់ភាគីបានស្ដាប់នូវបច្ចុប្បន្នភាពរាយការណ៍ដោយលេខាធិការដ្ឋានអាស៊ាន-ផេកស្ថិតក្រោមអាណត្តិជាម្ចាស់ផ្ទះរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជាអំពីសេចក្ដីសង្ខេបនៃសកម្មភាពពាក់ព័ន្ធជាមួយអាស៊ាន-ផេក ដែល អ.ប.ព បានចូលរួមក្នុងនាមជាអាស៊ាន-ផេក និងការជម្រាបជូន អំពីការត្រៀមរៀបចំ របាយការណ៍សង្ខេបពាក់ព័ន្ធនឹងសកម្មភាពរបស់អាស៊ាន-ផេកសម្រាប់ផ្ញើជូនលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនៅមុនពេលបញ្ចប់អាណត្តិជាប្រធានរបស់ អ.ប.ព។ អង្គប្រជុំ ក៏បានឯកភាពរួមគ្នាបន្តដាក់របៀបវារៈដែលបានពិភាក្សាខាងលើ ដើម្បីយកទៅពិភាក្សា និងពិនិត្យសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី១៩ ក្រោមអាណត្តិជាប្រធានរបស់អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងនៅក្នុងពិធីបើក​ដោយ​បា​ន​ស្នើ​កិ​ច្ច​ប្រ​ជុំ​ផ្តោត​សំ​ខា​ន់​ទៅលើ​កិ​ច្ច​កា​រ​ពីរតា​មរ​បៀ​បវា​រៈ​ដែ​លបា​ន​គ្រោ​ងទុ​កជា​មុ​ន។​​គឺ​ទី​១​​អំ​ពី​បែ​ប​​​ប​ទ​​​នៃ​កា​រដា​ក់​ស​ម្ពោធ​កូ​ន​សៀ​វ​ភៅ​អេ​ឡិ​ចត្រូ​និ​ក​រប​ស់​អា​ស៊ា​ន-​ផេ​ក​​និ​ង​ទី​២អំ​ពី​បែ​បប​ទ​​ស​ម្រា​ប់​គណៈ​ក​ម្ម​ការ​​​ប្រ​ឆាំ​ងអំ​ពើ​ពុ​ក​រ​លួ​យ​រប​ស់​ទី​ម័​រទ្បេ​ស្ត​​ចូ​ល​ជា​ស​មា​ជិ​ក​អាស៊ា​ន​-​ផេ​ក​​ជា​ភា​គី​ទី១​១​។​

ជាមួយគ្នានោះឯកឧត្តមបញ្ជាក់ថាការចែ​ក​រំ​លែ​ក​ប​ទពិ​សោ​ធ​ន៍​​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រ​រវា​ង​ភា​គី​អា​ស៊ា​ន​-ផេ​ក​​ ការ​ប​ន្ត​ចូ​ល​រួម​យ៉ា​ង​ស​ក​ម្ម​ជាមួ​យក​ម្ម​វិ​ធី​ ឬ​ព្រឹ​ត្តិ​ការ​ណ៍​រប​ស់​អា​ស៊ា​ន​​ កា​រចូ​ល​រួ​ម​ក្នុ​ង​ព្រឹ​ត្តិ​កា​រ​​ណ៍​​ពាក់ព័ន្ធដ​ទៃ​​ទៀ​ត ​​និ​ងកិច្ច​ស​ហ​ការលើ​កា​រងា​រ​បណ្តុះប​ណ្តា​ល​ស​មត្ថ​ភា​ព​​ជាមួយ​ភា​គីជា​ដៃ​គូទៅ​តា​ម​ការ​ឯ​ក​ភាព​រ​ប​ស់អា​ស៊ា​ន-​ផេ​ក ​​នៅ​តែ​ជា​កា​រងា​រ​ដ៏​មា​នសា​រៈសំ​ខាន់​។​

គួរជម្រាបថាដែរថា កិច្ចប្រ​ជុំ​អាស៊ា​ន​ផេ​ក​លើ​កទី​​១៨​​ក្រោ​មប្រ​ធា​ន​ប​ទ​​«រួ​ម​គ្នា​ប្រយុ​ទ្ធ​ប្រ​ឆាំ​ងនឹ​ង​អំ​ពើ​ពុ​ករ​លួ​យ៖​​កា​រ​ពង្រឹ​ង​សម​ត្ថ​ភា​ព​​ស្ថា​ប័​នប្រ​ឆាំ​ង​អំពើ​ពុ​ក​រលួ​យ​​និង​កិ​ច្ច​ស​ហ​ប្រ​តិ​​បត្តិ​ការ​នៅក្នុ​ង​ប្រ​ទេ​សអា​ស៊ា​ន​នី​មួ​យ​ៗ​ និ​ង​ក្នុង​ក្រ​ប​ខ​ណ្ឌ​អាស៊ា​ន​-ផេ​ក​»​​ត្រូ​វ​បា​ន​ធ្វើឡើ​ង​២ថ្ងៃ​កា​ល​ពី​ខែវិ​ច្ឆិ​កា​​ឆ្នាំ២​០​២​២​នៅ​រា​ជ​ធា​នី​ភ្នំពេ​ញ​​៕

ដោយ៖ សុខ រក្សា

ads banner