សម្ដេចក្រឡាហោម ស ខេង ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់ធនធាន កសាងអគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ ក្នុងពិធីចែកអំណោយដល់ កម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ ចំនួន ១,១០០នាក់ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលបានផ្ដល់ការឯកភាព និងការគាំទ្រ ក៏ដូចជាផ្ដល់នូវធនធាន ក្នុងការកសាងអគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃនេះ ។

លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានឱ្យដឹងថា អគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ សាងសង់រយៈពេល ២២ខែកន្លងមក ក្រុមហ៊ុនបានខិតខំអនុវត្តស្ដង់ដារសុវត្ថិភាព នៃការសាងសង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយស្នាដៃកូនខ្មែរទាំងអស់ ទាំងស្ថាបត្យករ វិស្វករ និង កម្មករ ផងដែរ ។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ជាមោទកភាពដ៏វិសេសវិសាលបំផុត សម្រាប់អគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃដ៏ធំស្គឹមស្គៃនេះ ដែលត្រូវបានសាងសង់ឡើងដោយកូនខ្មែរសុទ្ធសាធ ទាំងការគូរប្លង់ផងដែរ។ ក្នុងន័យនេះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណជាថ្មីម្ដងទៀត និងធ្វើការកោតសរសើរចំពោះក្រុមហ៊ុនសាងសង់ ដែលបានធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញចែកអំណោយ បុគ្គលិក កម្មករ កម្មការិនី ក្នុងម្នាក់ៗទទួលបានទទួលបាន មី, ត្រីខ, ទឹកក្រូច, សារុង, ទឹកសុទ្ធ និងថវិកាមួយចំនួនទៀត ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner