សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៩ សីហា ២០២៣
១. គិតត្រឹមថ្ងៃទី២១ សីហា ក្រសួងរៀបចំដែនដីបានចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦ ៩៤៥ ០៦៩បណ្ណ ស្មើនឹង ៩៩,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី – AMS Economy
២. កូរ៉េខាងត្បូង នឹងនាំសាច់គោមានគុណភាពខ្ពស់របស់ខ្លួន Hanwoo មកកម្ពុជាលើកដំបូង – ថ្មីៗ
៣. CDC អនុម័តគម្រោងវិនិយោគចំនួន ១៣ ក្នុងទំហំទឹកប្រាក់ ៤៣០លានដុល្លារ ដើម្បីសាងសង់រោងចក្រក្នុងការផលិតផលិតផលផ្សេងៗគ្នា ដោយបង្កើតការងារបាន ១៨ ៣០០ កន្លែង – ខ្មែរថាមស៍
៤. កូរ៉េខាងជើងបន្ធូរបន្ថយច្បាប់រឹតបន្តឹងកូវីដ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋនៅបរទេសវិលត្រឡប់ចូលស្រុក – BBC
៥. រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Toyota ចំនួន ១២កន្លែង ក្នុងចំណោម ១៤ រោងចក្រនៅជប៉ុន ត្រូវបង្ខំផ្អាកប្រតិបត្តិការបន្ទាន់ ដោយសារប្រព័ន្ធគ្រឿងចក្រមិនដំណើរការ – Nikkei Asia
#ams1minute