លោក ពូទីន ចង់បង្កើតអធិបតេយ្យភាពបច្ចេកវិទ្យា ប្រជែងនឹងលោកខាងលិច

មូស្គូ៖ មេដឹកនាំរុស្ស៊ីបានបញ្ជាឱ្យរដ្ឋាភិបាលរបស់ខ្លួនផ្តល់មូលនិធិដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ដើម្បីប្រកួតប្រជែងជាមួយលោកខាងលិច នេះបើយោងតាមឯកសាររបស់វិមានក្រឹមឡាំង ដែលចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមឯកសាររបស់វិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលអនុវត្តវិធានការមួយ ដើម្បីគាំទ្រដល់ការស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) រួមទាំងការបែងចែកថវិកាសហព័ន្ធប្រចាំឆ្នាំ។

ឯកសាររបស់វិមានក្រឹមឡាំងក៏បានអំពាវនាវដល់ក្រុមហ៊ុនរបស់រដ្ឋ ឱ្យពន្លឿនការបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងបានបញ្ជាឱ្យរដ្ឋាភិបាលគាំទ្រការបង្កើតកុំព្យូទ័រទំនើបបំផុត ដោយផ្តល់អាទិភាពដល់ក្រុមហ៊ុនផលិតរបស់រុស្ស៊ី។

ទន្ទឹមគ្នា លោក ពូទីន បានអំពាវនាវម្តងហើយម្តងទៀត ឱ្យរុស្ស៊ីខិតខំប្រឹងប្រែងសម្រេចបាននូវអ្វីដែលគាត់ហៅថា “អធិបតេយ្យភាពបច្ចេកវិទ្យា” ខណៈដែលការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញជម្លោះនៅអ៊ុយក្រែន រារាំងទីក្រុងមូស្គូពីការទទួលបានគ្រឿងបន្លាស់កុំព្យូទ័រ ក្នុងនោះមានដូចជាបន្ទះឈីបជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner