កម្មកររោងចក្រ រំភើប និងកក់ក្តៅនៅពេលរដ្ឋមន្ត្រី ក្រសួងការងារ ចុះសួរសុខទុក្ខដល់កន្លែងស្នាក់នៅ
ភ្នំពេញ៖មិនបង្អង់យូរ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបង្ហាញវត្តមាន ដោយ ចុះនៅតាមបន្ទប់ជួលរបស់បងប្អូនកម្មករ កម្មការិនី ដែលបម្រើការ នៅតាមរោចក្រនានា។ សកម្មភាពនេះ គឺដើម្បីជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនី នៅតាម បន្ទប់ជួលជាដើម។
ជាមួយនឹងវត្តមានរបស់លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ គឺឯកឧត្តម ហេង សួរ នោះ កម្មករ កម្មការិនីរោងចក្រ បាន បង្ហាញក្តីសប្បាយរីករាយចំពោះទឹកចិត្តដ៏ល្អរបស់លោករដ្ឋមន្ត្រី ដែលបានចុះទៅតាមបន្ទប់ជួលដែលកម្មករជួលស្នាក់នៅ ដើម្បីស្វែង យល់ពីសុខទុក្ខរបស់ពួកគាត់។
តាមរយៈសកម្មភាពរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឱ្យមហាជន និង កម្មករ និយោជិត ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនថាលោក ចុះទៅជួបដល់កន្លែងស្នាក់នៅរបស់ពួកគាត់នោះឡើយ។
សូមជម្រាបថា ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕