រាជធានីភ្នំពេញ ប្រជែងបានមេដាយច្រើនជាងគេ ពីការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

(ភ្នំពេញ)៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការរណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញពីការរីកចម្រើននៃវិស័យកីឡារបស់រាជធានីខេត្តទាំងអស់ ដែលសុទ្ធតែដណ្តើមបានមេដាយដូចៗគ្នា មិនដូចកាលពីព្រឹត្តិការណ៍មុនៗ ដែលមានខេត្តជាច្រើនមិនដណ្តើមបានមេដាយនោះឡើយ ខណ:រាជាធានីភ្នំពេញដណ្តើមបានច្រើនជាងគេ។

ការកត់សម្គាល់របស់លោកប្រធានបានធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ស្រប ពេលប្រតិភូកីឡាទាំង ២៥រាជធានី-ខេត្ត ដែលបញ្ជូនអត្តពលិកចូលរួមប្រកួត សុទ្ធ តែ ដណ្ដើម បាន មេដាយ។ ក្នុង១២ប្រភេទកីឡា ទាំង២៥រាជធានីខេត្ត គឺរាជធានីភ្នំពេញ ឈរលេខ១ ឈ្នះមេដាយសរុប ៥៨គ្រឿង, ខេត្តកណ្ដាល ឈរលេខ២ ឈ្នះមេដាយសរុប ៣២គ្រឿង និងខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយសរុប ៣៩គ្រឿង។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រាជធានី- ខេត្ត ដែលបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី ជា សិស្សានុសិស្ស ចូលរួម ប្រកួត កីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ប្រកបដោយភាពជោគជ័យ។

ឯកឧត្តមបានជំរុញឲ្យរាជធានី-ខេត្តបន្ដជំរុញ និង យក ចិត្ត ទុក ដាក់លើការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា តាមមូលដ្ឋានរៀងៗខ្លួន ឲ្យស្រប តាម កំណែ ទម្រង់ របស់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ នាពេលខាងមុខ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner