គ.ជ.ប នឹងផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣នៅថ្ងៃទី១២ ខែកញ្ញា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀ ប ចំ កិច្ចប្រជុំ ផ្សព្វ ផ្សា យ ជា មួ យ ភា គី ពា ក់ ព័ន្ធ ដើម្បីផ្សព្វផ្សាយអពីការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និង លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិត អញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតផ្លូវការ ឆ្នាំ ២០ ២២ និង សភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោ ត ។

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ប ទៅដល់ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ ន្ធ ផ្ស ព្វ ផ្សា យ ព័ត៌មាន ជាតិ និងអន្ត រ ជា តិនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ បាន ឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនា ថ្ងៃ ទី១២ ខែកញ្ញា នៅ សា ល ស ន្និ សី ទ នៃទីស្តីការ គ.ជ. ប ដែលនឹង មានការចូលរួម ក្រោ ម អ ធិ ប តី ភា ព ឯកឧត្តម នុត សុខុម អនុប្រធាន គ . ជ .ប និ ង ជា ប្រ ធា ន ដឹ ក នាំ កិច្ច ប្រជុំ។

ទាក់ទងនឹង កិច្ចប្រជុំនេះ លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ប្រាប់នៅថ្ងៃទី ១១ ខែកញ្ញា ថា បញ្ជីបោះឆ្នោតចុងក្រោ យ គឺជាបញ្ជីបោះឆ្នោតផ្លូវការ ដែលគ.ជ.ប បានប្រកាសផ្តល់សុពលភាព ចុងក្រោយនៅឆ្នាំ ២០២២។ ដូច្នេះ បញ្ជីចុងក្រោ យនេះ នឹងត្រូវប្រើសម្រាប់ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ។

លោកបាន ថ្លែងថា ៖ « ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ គឺមានគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយនេះ មកពិនិត្យឈ្មោះរបស់ខ្លួន ដើម្បីឱ្យប្រាកដថា ឈ្មោះរបស់គាត់ពិតជា កត់ត្រាបានត្រឹមត្រូវ រួមជាមួយនឹងទិនុ្នន័យផ្សេងទៀត ដូចទៅនឹងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់គាត់ដែរ »។
បើតាមលោក សោម សូរីដា ក្នុងករណីទិន្នន័យ មិនបានកត់ត្រាបានត្រឹមត្រូវ ពួកគាត់មានសិទ្ធិស្នើសុំកែតម្រូវនៅក្នុងអំឡុងពេល ១៩ ថ្ងៃ នៃថ្ងៃចុះឈ្មោះបោះឆ្នោត គឺ ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យដដែល បញ្ជា ក់ ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ ត្រូវបានបិទ នៅតាមសាលាឃុំ សង្កាត់ ព្រមទាំ ងមានការបង្ហោះនៅលើគេហទំព័ររបស់គ.ជ.ប ដើម្បីឱ្យពលរដ្ឋមានភាពងាយស្រួលក្នុងការចូលទៅពិនិត្យមើលឈ្មោះរប ស់ខ្លួនផងដែរ។

ទាក់ទងនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២៣ នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ធ្លា ប់ បានលើកឡើង នៅ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីចុង ខែសីហា កន្លងមកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធា នា ឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំ ងធា នាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣  ត្រូវចា ប់ផ្តើម ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៕ ដោយ៖គឹម យុត្ថារ៉ូ

ads banner