សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការចួលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយ (Video Inside)

https://youtu.be/16GKG2cbDt4

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ គ្រោងនឹងធ្វើដំណើរបំពេញទស្សនកិច្ច ចេញទៅក្រៅប្រទេសជាលើកទី២ ក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ដំណើរទៅកាន់សហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយនេះ គឺមិនត្រឹមតែចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ។

មហាសន្និបាតប្រចាំឆ្នាំអង្គការសហប្រជាជាតិដែលប្រមូលការជួបជុំប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីគ្រប់ទិសទី លើសកលលោក តែងប្រារព្ធធ្វើជាប្រចាំនៅក្នុងខែកញ្ញានេះ។

យោងតាមប្រតិទិនរៀបចំ, សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងគ្រោងឡើងថ្លែងសុន្ទរកថា លើវេទិកាពិភពលោកនៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣។

នៅក្រៅប្រទេសនោះផងដែរ, ពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងរស់នៅក្នុងប្រទេសកាណាដា បានថ្លែងថា គេគ្រោងនឹងទៅទទួល និងជួបស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើទឹកដីសហរដ្ឋអាមេរិក។

ads banner