លោក គីម ជុងអ៊ុន រួមទាំងមន្រ្តីកំពូលៗធ្វើដំណើរតាមរថភ្លើងពាសដែកទៅជួបលោក ពូទីន

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែកញ្ញានេះ បានធ្វើដំណើរតាមរថភ្លើងពាសដែកទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបចរចារឿងអាវុធជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។

Read. ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចាកចេញពីប្រទេសតាមរថភ្លើងពាសដែករបស់គាត់ កាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។

បើតាមសារព័ត៌មាន KCNA លោក គីម ត្រូវបានអមដំណើរដោយមន្រ្តីយោធាកំពូលកូរ៉េខាងជើង រួមទាំងប្រមុខការពារជាតិ រដ្ឋមន្រ្តីការបរទេស និងមន្រ្តីទទួលបន្ទុកការផលិតអាវុធ និងបច្ចេកវិទ្យាអវកាសផងដែរ។ យ៉ាងណាមិញ សារព័ត៌មាន KCNA មិនបានរាយការណ៍អំពីទីតាំងរថភ្លើងរបស់លោក គីម ត្រូវឈប់ ឬក៏បានឆ្លងចូលព្រំដែនរុស្ស៊ីហើយឬនៅទេ។

ទន្ទឹមគ្នា អ្នកជំនាញបាននិយាយថា លោក ពូទីន កំពុងស្វែងរកគ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលលោក គីម ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកបច្ចេកវិទ្យាទំនើបដើម្បីបាញ់បង្ហោះផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក៏ដូចជាជំនួយស្បៀងអាហារសម្រាប់ប្រទេសក្រីក្ររបស់គាត់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner