សហរដ្ឋអាមេរិកលែងបង្កកថវិកា ៦ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដោះដូរអ្នកទោស

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន តាមសេចក្តីរាយការណ៍ បានចាត់វិធានការមួយ ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិកនឹងលើកលែងការពិន័យលើធនាគារបរទេស ដោយនឹងឈប់បង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន ៦ពាន់លានដុល្លារ និងដោះលែងអ្នកទោសអ៊ីរ៉ង់ជាច្រើននាក់ទៀត ជាថ្នូរនឹងការដោះដូរអ្នកទោសអាមេរិក ដែលជាប់ឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានផ្តល់ការយល់ព្រមលើរឿងនេះកាលពីសប្តាហ៍មុន នេះបើតាមសារព័ត៌មាន Associated Press និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដកស្រង់សេចក្តីជូនដំណឹងរបស់សភា តាមរយៈក្រសួងការបរទេសអាមេរិក។

កិច្ចព្រមព្រៀងដោះដូរអ្នកទោសខាងលើ បានកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅក្នុងឈូងសមុទ្រពែក្ស ជាទីដែលសហរដ្ឋអាមេរិកបានបញ្ជាឱ្យដាក់ពង្រាយយោធាជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងយន្តហោះចម្បាំង F-35 និងនាវាពិឃាតផ្សេងទៀត។

កងទ័ពជើងទឹកអាមេរិកបាននិយាយកាលពីខែមុនថា ទាហានម៉ារីន និងកងនាវិកអាមេរិកចំនួន ៣,០០០នាក់ត្រូវបានដាក់ពង្រាយក្នុងតំបន់ ដើម្បីរារាំងកងកម្លាំងអ៊ីរ៉ង់ ពីការយាយី និងការរឹបអូសនាវាជំនួញ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner