លោក ពូទីន៖ ការផ្គត់ផ្គង់យន្តហោះ F-16 ឱ្យអ៊ុយក្រែន នឹងកាន់តែអូសបន្លាយសង្គ្រាម

មូស្គូ៖ មេដឹកនាំរុស្ស៊ីបានច្រានចោលការប្រកាសរបស់មន្រ្តីអ៊ុយក្រែននាពេលថ្មីៗនេះ ដែលថា កងកម្លាំងប្រដាប់អាវុធរបស់ពួកគេ នឹងកាន់តែរឹងមាំបន្ថែមទៀត ក្រោយទទួលបានយន្តហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្តនៅលោកខាងលិចក្នុងពេលឆាប់ៗនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១២ ខែកញ្ញានេះ បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុងវ្ល៉ាឌីវ៉ូស្តុកថា ការបញ្ជូនយន្តហោះចម្បាំង F-16 របស់បស្ចិមប្រទេសទៅឱ្យអ៊ុយក្រែន គឺគ្រាន់តែជាការអូសបន្លាយជម្លោះប៉ុណ្ណោះ។

នាឱកាសនោះដែរ លោក ពូទីន បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបញ្ជូនគ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសទៅឱ្យអ៊ុយក្រែន ដែលបង្កមានការរិះគន់ពីសហភាពអឺរ៉ុប។

លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា ឥឡូវនេះ ពួកគេកំពុងផ្គត់ផ្គង់គ្រាប់បែកចង្កោមដល់តំបន់ប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន។ មិនយូរប៉ុន្មានទេ រដ្ឋបាលអាមេរិកនឹងជឿជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោម គឺជាឧក្រិដ្ឋកម្មសង្រ្គាម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner