សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញវិនិយោគិនចិន បង្កើនការបណ្តាក់ទុន ក្នុងប្រទេសកម្ពុជា (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបក្រុមអ្នកវិនិយោគចិននាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ ដោយបញ្ជាក់ពីគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចចក្ខុវិស័យជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សម្តេចធិបតីនៅចំពោះមុខបណ្តាវិនិយោគិនចិនក្នុងពេលទទួលទានអាហារថ្ងៃត្រង់ បានបញ្ជាក់នូវចំណុចគន្លឹះសំខាន់ៗ ពាក់ព័ន្ធនឹងការជំរុញកំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, ការធានាសមធម៌, បង្កើនប្រសិទ្ធភាព និងការរក្សាចិរភាព ដើម្បីការសម្រេចចក្ខុវិស័យដាក់ចេញរបស់រាជរដ្ឋាភិបាល ក្នុងការនាំប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេចធិបតី បានវាយតម្លៃខ្ពស់នូវគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់របស់ប្រទេសចិន ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចដែលនឹងជួយកម្ពុជាក្លាយជាប្រទេស ដែលមានការរីកចំរើនខ្លាំងក្លា និងបានជំរុញអ្នកវិនិយោគទាំងអស់ ចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។

ថ្ងៃទី១៦ និង១៧កញ្ញាចុងសប្តាហ៍នេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍អាស៊ាន ចិនលើកទី២០ នៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិក្វាងស៊ី។

ads banner