ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)
ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានបន្តផ្ញើសារបញ្ជាក់ការត្រៀមធ្វើដំណើរ ទៅកាន់ក្រុងញូយ៉ក ដើម្បីជួបស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួម ក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
សារជាសម្លេងរបស់ពលរដ្ឋខ្មែរ បានធ្វើតាមបណ្តាញសង្គម និងត្រូវបានគេបង្ហោះជាច្រើន រៀងរាល់ថ្ងៃតាមបណ្តាញសង្គម។ នេះជាការដកស្រង់ខ្លះនៃសម្លេងស្វាគមន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៥កញ្ញា។
យោងតាមប្រតិទិនរៀបចំ, សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងគ្រោងឡើង ថ្លែងសុន្ទរកថាលើវេទិកាពិភពលោក នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ និងមានកម្មវិធីជួបសំណេះសំណាលជាមួយពល រដ្ឋខ្មែរនៅក្រៅប្រទេស និងជួបជាមួយបណ្តាឥស្សរជននយោបាយបរទេស និងមានកម្មវិធីផ្សេងៗដទៃទៀត។ នេះគឺជាសារដកស្រង់ខ្លះពីការស្វាគមន៍របស់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកាណាដា។
ដំណើរបេសកកម្មក្រៅប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នឹងក្លាយជាដំណើរបំពេញបេសកកម្មក្រៅប្រទេស ជាលើកទី៣ ក្រោយរាជរដ្ឋាភិបាលថ្មី បានបង្កើតឡើងកាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២៣។