រកឃើញយានយន្តល្មើសចំនួន ៣៦៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិនយ័នៅថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញ

ភ្នំពេញ ៖ យោងតាម របាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ ផ្លូវគោក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញឱ្យដឹងថា មាន គោលដៅ ចំនួនសរុប ៨៤គោលដៅ មានយានយន្តចូលគោលដៅ ចំនួន ៨៦៩គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច៩២គ្រឿង ម៉ូតូ ៧៧៥គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣៦៩គ្រឿង មាន រថយន្តធំ២គ្រឿង រថយន្តតូច២០គ្រឿង និងម៉ូតូចំនួន៣៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថា ការ អនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្ត ល្មើស បានដំណើរការទៅយ៉ាងល្អ ប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួម គោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ ប៊ុនធី ភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner