ជនសង្ស័យ ៩៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ៣៥ករណី ថ្ងៃទី២៧ ខែកញ្ញា
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៩៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៩៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ១នាក់)
ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៤០នាក់(ស្រី ២នាក់)
ប្រើប្រាស់ ១១ករណី ឃាត់ ៤៥នាក់(ស្រី ០នាក់)
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើ ២៧២,៤២ក្រាម និង១៦កញ្ចប់តូច។
មេតំហ្វេតាមីន(Wy) ស្មើ ០,៦១ក្រាម។
អុិចស្តាសុី(mdma) ស្មើ ៦៦,៨០ក្រាម និង២០កញ្ចប់តូច។
លទ្ធផលខាងលើ ១៦អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១២អង្គភាព ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។