ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សជំនាន់ថ្មី

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សជំនាន់ថ្មី” ដែលសរសេរជាអក្សរកាត់ថា (គ.ជ.ថ) មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រសួងមហាផ្ទៃ ស្នើដល់ លោក ប៉ាត មុនី្ន ដែលជាតំណាងស្ថាបនិកគណបក្ស ត្រូវរៀបចំនូវសញ្ញាសម្គាល់របស់គណបក្សឡើងវិញ ដោយអនុលោមតាមការកំណត់ក្នុងបញ្ញត្តិមាត្រា ១១ថ្មី ត្រង់កថាខណ្ឌទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។

ទន្ទឹមនេះដែរ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈ ជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សជំនាន់ថ្មីត្រូវ រៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា ១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner