សម្តេចធិបតីប្រាប់គ្រូជាប់ជាគរុសិស្សនូវការតម្លើងប្រាក់ឧបត្ថម្ភ (Video Inside)
ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញនូវការយកចិត្តទុកដាក់លើភាពចាំបាច់ ការវិនិយោគពង្រឹងធនធានមនុស្ស ខណៈការពង្រឹងវិស័យអប់រំ គឺជាផ្នែកមួយដ៏សំខាន់ នៃវិធានការណ៍គន្លឹះទាំង ៥ នៃគោលនយោបាយបញ្ចកោណដំណាក់កាលទី១។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ចួលរួមទិវាគ្រូបង្រៀន៥តុលា ២០២៣ បានថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស។ សម្តេចធិបតីបានលើកឡើងនូវការយកចិត្តទុកដាក់ដល់ការតម្លើងប្រាក់ឧបត្ថម្ភ ដល់លោកគ្រូ និងអ្នកគ្រូ ដែលជាគរុសិស្សកំពុងសិក្សា ដោយអនុវត្តតាមរូបមន្តបៀវត្សមូលដ្ឋានបូកនឹង ៧០ភាគរយ។
សម្តេចធិបតីក្នុងឱកាសនោះផងដែរ បានកោតសរសើរអំពីសមត្ថភាព នៃការច្នៃប្រឌិត និងការរៀបចំរបស់ក្រសួងអប់រំ ដែលបានដាក់បញ្ចូលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សា ដែលជាសមិទ្ធផល នៃការធ្វើកំណែទម្រង់ ហើយបានបង្ហាញច្បាស់ អំពីសមត្ថភាព នៃការស្រាវជ្រាវ និងការបង្កើតគំនិតថ្មី ដែលជាការវិវឌ្ឍន៍វិជ្ជមាននៃវិស័យអប់រំ។