មេបញ្ជាការកងទ័ពជើងគោកលោក ម៉ៅ សុផាន់ ត្រូវព្រះរាជក្រឹត្យតម្លើងផ្កាយបួន (Video Inside)
អត្ថបទដោយ៖
Apsara Net
មេបញ្ជាការកងទ័ពជើងគោកលោក ម៉ៅ សុផាន់ ត្រូវបានព្រះរាជក្រឹត្យតម្លើងឋានន្តរសក្តិជានាយឧត្តមសេនីយ៍។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលជាអតីតមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧០ ត្រូវបានផ្ទេរភារកិច្ចជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បន្ទាប់ពីអតីតមេបញ្ជាការកងទ័ពជើងគោកសម្តេចធិបតី ហ៊ុន ម៉ាណែត បានជ្រើសតាំងជានាយករដ្ឋមន្ត្រីអាណ្ណត្តិទី៧ នៃរដ្ឋសភា ក្រោយគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតសកលខែកក្កដាភ្លូកទឹកភ្លូកដី។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី៤តុលាឆ្នាំ២០២៣ បានត្រាស់បង្គាប់ «ដំឡើងឋានន្តរសក្តិនាយឧត្តមសេនីយ៍ដល់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អត្តលេខ០០០៤៤៩ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»។