«ស្តង់ដាសាលារៀនគម្រូ និងពានរង្វាន់សាលាគម្រូ សម្តេចមហាបវរធិបតី» ប្រកាសប្រើប្រាស់ជាផ្លូវការ (Video Inside)

«ស្តង់ដាសាលារៀនគម្រូ និងពានរង្វាន់សាលាគម្រូសម្តេចមហាបវរធិបតី» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ ដែលស្តង់ដាគម្រូនេះ គឺចាប់ពីឆ្នាំសិក្សា២០២៣ និង២០២៤។

គួរបញ្ជាក់ថាការបង្រៀន និងការសិក្សាតាមសាលាខ្លះកន្លងមក បានរងនូវការរិះគន់ ដែលបាននិយាយប៉ះពាល់ដល់កិត្តិយសគ្រូបង្រៀនជាមួយការចោទថា មិនបានយកចិត្តទុកដាក់ដល់សិស្សសាលា, ការមិនយកចិត្តទុកដាក់ដល់សុខភាពសិស្ស និងអាហារូបត្ថម្ភ, ការបង្រៀនមិនគ្រប់ម៉ោង, ការយកលុយពីសិស្សសាលា ដោយមធ្យោបាយផ្សេងៗជាដើម ដែលមិនត្រឹមត្រូវតាមស្តង់ដា នៃការបង្រៀនជាទូទៅឡើយ។

«ស្តង់ដាសាលារៀនគម្រូ និងពានរង្វាន់សាលាគម្រូ សម្តេចមហាបវរធិបតី» គឺជាការតម្រូវឱ្យអនុវត្តយ៉ាងត្រឹមត្រូវសម្រាប់សិស្សសាលា និងគ្រូបង្រៀនទាំងអស់ ដើម្បីការធ្វើឱ្យវិស័យអប់រំជាតិក្លាយជាវិស័យមួយ នៃការជួយបណ្តុះបណ្តាលធនធានមនុស្សបានល្អ ដោយពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជុំវិញសារៈសំខាន់ នៃស្តង់ដាគម្រូនេះ ដើម្បីការកែលម្អការបង្រៀន និងការអភិវឌ្ឍន៍គុណវឌ្ឍិជាប្រចាំ។

ads banner