សម្តេចធិបតីបញ្ជាក់ភាពរឹតត្បឹតចំណាយមិនចាំបាច់សន្សំប្រាក់បាន ២០០លានដុល្លារ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់នូវផែនការត្បិតត្បៀត ដោយព្យួរចោលលើការចំណាយណាដែលមិនមានភាពបន្ទាន់ និងចាំបាច់។

សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងយកប្រាក់ដែលកែសម្រួលបាន ពីការចំណាយមិនចាំបាច់ទាំងនោះ ជួយជំរុញលើវិស័យអាទិភាពដទៃទាំងឡាយណា ដែលនឹងជម្រុញដំណើរទៅមុខ នៃសង្គមកម្ពុជា។

ក្នុងប្រសាសន៍ចួលរួមទិវាគ្រូបង្រៀន៥តុលា២០២៣, សម្តេចធិបតីបានថ្លែងថា ការកែសម្រួលថ្មីៗកន្លងមកនេះ លើការចំណាយណា ដែលមិនទាន់មានភាពចាំបាច់ គេបានសល់ប្រាក់ទាំងនោះ ប្រមាណ ២០០លានដុល្លារ។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី៥តុលាឆ្នាំ២០២៣, គណៈរដ្ឋមន្ត្រីថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទើបមានអាយុ៤៤ថ្ងៃប៉ុណ្ណោះទេ។

ads banner