ការស្រាវជ្រាវ៖ ដីសណ្ដរទន្លេមេគង្គវៀតណាមអាចនឹងអស់ខ្សាច់នៅឆ្នាំ ២០៣៥ ដែលអាចប៉ះពាល់ដល់ការដាំដុះ
ហាណូយ៖ តាមរយៈការសិក្សាស្រាវជ្រាវ ដីសណ្ដទន្លេមេគង្គរបស់វៀតណាមអាចនឹងអស់ខ្សាច់ នៅត្រឹមឆ្នាំ ២០៣៥។ ការណ៍នេះបាននាំឱ្យអ្នកជំនាញចេញមុខក្រើនរំឮកទៅដល់វៀតណាម ចំពោះសកម្មភាពជីកយករ៉ែខ្សាច់ និងការធ្វើទំនប់អគ្គិសនី ដោយហេតុថាការអស់ខ្សាច់នេះនឹងនាំឱ្យ ប៉ះពាល់បន្តដល់ការដាំដុះនៅក្នុងផ្ទៃប្រទេស។
ដីសណ្តរ ដែលជាចំណុចដ៏សំខាន់នៃជីវចម្រុះ ជាកន្លែងដែលទឹកទន្លេមេគង្គហូរចូលទៅ ក្នុងសមុទ្រ ចិនខាងត្បូង។ ហើយតាមរយៈដីសណ្តរនេះដែរ វាបានផ្តល់អាហារ និងទ្រទ្រង់ជីវភាពរស់នៅ សម្រាប់ មនុស្សរាប់សិបលាននាក់។
ប៉ុន្តែយ៉ាងណា ទំនប់វារីអគ្គិសនីដែលនៅលើទន្លេមេគង្គបច្ចុប្បន្ននេះ កំពុងតែកាត់បន្ថយលំហូរ ខ្សាច់ចុះក្រោម ដែលធ្វើឱ្យមានការថយចុះយ៉ាងឆាប់រហ័សនៃខ្សាច់នៅក្រោមបាតទន្លេ។ បើតាមការសិក្សាដដែលនះ ខ្សាច់ក្រោមបាតទន្លេគឺមានសារៈសំខាន់ក្នុងការ ធានាភាពយូរ អង្វែងរបស់ដីសណ្ដរ។
ទន្ទឹមនឹងនេះ ការជីកយករ៉ែខ្សាច់ដើម្បីបម្រើឱ្យវិស័យសំណង់ ដែលជាវិស័យកំពុងរីកចម្រើន របស់ប្រទេសវៀត ណាម កំពុងធ្វើឱ្យបាត់បង់ធនធានយ៉ាងឆាប់រហ័ស។ នេះបើយោងតាមរបាយ ការណ៍របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ។
របាយការណ៍របស់អង្គការដដែលនេះបានក្រើនរំឭកទៀតថា៖ «អត្រានៃការទាញយក ធនធាន ធម្មជាតិ ពីទន្លេមេគង្គ បច្ចុប្បន្ននេះមានទំហំពី ៣៥-៥៥ លានម៉ែត្រគូបក្នុង មួយឆ្នាំ ខណៈដែលធនធាន ដែលវៀតណាមមានបច្ចុប្បន្ននេះ អាចប្រើប្រាស់បានត្រឹមតែមួយទសវត្សរ៍ប៉ុណ្ណោះ»។
លោកវេជ្ជបណ្ឌិត Sepehr Eslami ដែលជាអ្នកចូលរួមសរសេរបាយការណ៍នេះ បានឱ្យដឹងថា ប្រសិនបើខ្សាច់អស់ពិតមែន នឹងមានការប៉ះពាល់បន្ថែម១០% ចេញពីការហូរចូលនៃអំបិល ដែលវានឹងបង្កការខូចខាតយ៉ាងធំធេងដល់ដំណាំស្រូវនៅក្នុងទន្លេមេគង្គ ទឹកសាប។
លោក Eslami បានបន្តទៀតថា ការថយចុះនៃខ្សាច់ក៏នឹងនាំឱ្យមានការបាក់ច្រាំងទន្លេកាន់ តែច្រើន និងទឹកជោរកាន់តែខ្លាំង ដែលនឹងនាំឱ្យមានគ្រោះទឹកជំនន់ផងដែរ។
អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភគឺ បរិមាណខ្សាច់ដែលត្រូវបានទាញយកជារៀងរាល់ឆ្នាំ ទំនងជាខ្ពស់ ជាងការសិក្សាដែល បាន រាយការណ៍ ដោយសារតែការស្រាវជ្រាវមិនបានគណនាពីបរិមាណ ដែល បាន ជីកនៅពេលយប់ ខណៈពេលដែលក្រុមហ៊ុនបូមខ្សាច់ខុសច្បាប់ជាច្រើនកំពុងធ្វើសកម្មភាព បូមខ្សាច់នៅពេលយប់។
កាលពីខែសីហាកន្លងទៅនេះដែរ ប៉ូលិសបានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងខេត្ត An Giang ជាខេត្តសម្បូណ៌ ទៅ ដោយដីសណ្ដរមេគង្គ ពីបទទទួលសំណូកចំនួន ៥ម៉ឺនដុល្លារ ពីក្រុមហ៊ុនរុករករ៉ែមួយ។
ប៉ូលិសបាននិយាយថា ក្រុមហ៊ុន Trung Hau ៦៩ បានជីកយកខ្សាច់ជាង ៤.៧ លានម៉ែត្រគូប បើទោះបីជាមានអាជ្ញាប័ណ្ណដើម្បីទាញយកត្រឹមតែមួយភាគបីក៏ដោយ។
តាមរយៈសកម្មភាពទាំងនេះ ជារឿយៗ ផ្ទះសម្បែង និងអាជីវកម្មរបស់ប្រជាជននៅប្របនឹង ដីសណ្តទន្លេមេគង្គបានបាក់ចូល ទៅក្នុងសមុទ្រ ដោយសារការហូរច្រោះឆ្នេរសមុទ្រ ដែលមួយផ្នែក បណ្តាល មកពីការបាត់ខ្សាច់៕
ប្រែសម្រួល: កែវ បុស្បា
ប្រភព៖ https://www.straitstimes.com/asia/east-asia/vietnams-mekong-delta-may-run-out-of-sand-by-2035-study