ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រគេន បច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៥ វត្ត និង សាលាបុណ្យចំនួន២ ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល

(ខេត្តកណ្ដាល)៖ ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកអំពិលនិងឃុំព្រែកលួងរួមនិងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តចំនួន ៥ សាលាបុណ្យចំនួន២ ស្ថិតក្នុងសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង ។
  
ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  រួមនិងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ បានប្រគេនយាគូ រាប់បាត និងវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃ ដារ បង្សកូលពហូទេវាឆ្លង ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះញាតិកាទាំង៧សណ្តាន ដែលបាន ចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត ។  

ពិធីកាន់បិណ្ឌនេះ ជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ត្រូវធ្វើឡើង ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មត់ទុកថាជា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បី ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វ ហេតុរំដោះជាតិ និងប្រជាជន ពីរបបអាណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ បានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហា ក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះ សង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ព្រមទាំង ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗ គ្នាជារៀងរហូត ។

សូមបញ្ជាក់ថា ក្នុងកម្មវិធីដាក់បិណ្ឌវេនទី ៧ នៅសង្កាត់ព្រែកអំពិលមាន បីវត្ត ក្នុងនោះមានវត្តឃ្លាំងមឿងជើងរតនារាម វត្តព្រែកក្របៅ វត្តព្រែកអំពិល សាលាបុណ្យទួលអណ្ដូង និងសាលាបុណ្យវឌ្ឍនៈធម៌ចំណែកសង្កាត់ព្រែកលួងមាន វត្តព្រែកលួង និង វត្តគន្ទីរ៉ារាម ដែលក្នុងមួយវត្ត ទទួលបានបច្ច័យមួយលានរៀលព្រះចៅអធិការវត្តមួយអង្គ ១០ ម៉ឺនរៀល ព្រះភិក្ខុសង្ឃមួយអង្គ ៥ ម៉ឺនរៀល តាជីយាយជីចូលរួមក្នុងមួយអ្នកទទួលបានបច្ច័យមួយម៉ឺនរៀល ។ ទេយ្យវត្ថុសម្រាប់ព្រះសង្ឃរួមជាមួយគ្រឿងឧបភោគ បរិភោគ ជច្រើនទៀត សរុបបច្ច័យចំណាយក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នេះមានចំនួនប្រមាណ ៤០លានរៀល ៕

ប្រភព ៖ ក្រុមការងារព័ត៌មាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner