សម្តេចម ហ៊ុន ម៉ាណែត បានជំរុញឱ្យខិតខំបន្ដផ្ដល់អាទិភាព ខ្ពស់ទៅលើការស្ដារ និងកសាង ប្រព័ន្ធគមនាគមន៍ ដើម្បីជំរុញវិស័យទេសចរណ៍ ពង្រីកការធ្វើដំណើរមកកម្ពុជា ការធ្វើពាណិជ្ជកម្ម ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអោយកាន់តែជិតទៅក្នុងតំបន់ និងក្នុងសកលលោក

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសរចណ៍បាន រំលេច ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប- អង្គរដ៏ស្កឹមស្កៃ ជាសក្ខីកម្ម គួរជាទីមោទកៈ និងប្រកបដោយក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតដ៏រុង រឿងរបស់កម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដូច្នេះ ខណៈ អាកាស យានដ៏ធំថ្មីមួយនេះ គ្រោងនឹងបើកដំណើរការជាផ្លូវការ នៅ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា សមិទ្ធផលថ្មីមួយនេះពិតជា មានសក្តានុពលក្រៃលែងដែលអាចជួយបង្កើនភាពទាក់ទាញ ទេសចរ បន្ថែមទៀតមកកាន់ទឹកដីខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយនៅក្នុងប្រទេសយើង និងអាចទាក់ទាញសក្តានុពល វិនិយោគ មកកាន់ទឹកដីខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល ផងដែរ។ អាកាសយានដ្ឋានថ្មីនេះ ពិតជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិការ ដែលរួមចំណែកបង្កើនប្រាក់ចំណូលជាតិ និងលើក កម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញនូវការជឿជាក់ថា អាកាសយានដ្ឋាននេះ នឹងជួយទាក់ទាញភ្ញៀវទេសចរ ដែលនឹងរួមចំណែកក្នុងការឈាន ទៅសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណប្រាំបីលាននាក់ នៅឆ្នាំ២០២៨ តាមរយៈការបង្កើនការតភ្ជាប់ ជើងហោះហើរ ត្រង់ ទាំងនៅក្នុងតំបន់ និងពិភពលោក។ កត្តានេះ នឹងរួមចំណែកលើក កម្ពស់មុខមាត់ សក្តានុពល និងកិត្យានុភាពរបស់កម្ពជា តាមរយៈ ការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរក្នុងតម្លៃសមរម្យនៅ ក្នុង អាកាសយានដ្ឋាន ពិតជានឹងរួមចំណែកក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងការផលិតផលិតផលនៅក្នុងស្រុក ការថែរក្សានិងលើកស្ទួយ អត្តសញ្ញាណ ជាតិ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមសម្តែងការនឹករលឹកដល់វីរភាព របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលជាឥស្សរជនដ៏ឆ្នើមមួយ រូប ក្នុងចំណោមថ្នាក់ដឹកនាំដែលជាស្ថាបនិកជាតិ ដែលបានចូលរួម ចំណែកកែលម្អឡើងវិញ និងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្ដរជាតិទាំង បីទីតាំងដំបូងរបស់កម្ពុជា បន្ទាប់ពីសង្គ្រាម។ ការអភិវឌ្ឍហេដ្ឋា រចនា សម្ព័ន្ធ និងការតភ្ជាប់ គឺជាការងារអាទិភាពបំផុតមួយ របស់រាជរដ្ឋា ភិបាលនីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្រាប់ នីតិកាលទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃកម្ពុជា បានបន្តជំរុញឱ្យខិតខំបន្ដផ្ដល់អាទិភាព ខ្ពស់ទៅលើ ការស្ដារ និងកសាង ប្រព័ន្ធគមនាគមន៍ ដឹកជញ្ជូនគ្រប់រូបភាព រួមមានថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងអាកាសយានដ្ឋានខ្នាត អន្តរជាតិ ដែលជាការតភ្ជាប់យ៉ាងសំខាន់គ្រប់តំបន់នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងជាពិសេសជំរុញការតភ្ជាប់ជាមួយ បណ្ដា ប្រទេសនានា ទូទាំងពិភពលោក ឱ្យការធ្វើដំណើរ និងដឹកជញ្ចូន កាន់តែងាយស្រួល សុវត្ថិភាព ប្រសិទ្ធភាព និងមានតម្លៃទាប ក្នុងទិសដៅជំរុញវិស័យទេសចរណ៍ ពង្រីកការធ្វើដំណើរមកកម្ពុជា ការធ្វើពាណិជ្ជកម្ម ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក៏ដូចជាការត ភ្ជាប់កម្ពុជាឱ្យកាន់តែជិតទៅក្នុងតំបន់ និងក្នុងសកលលោក។

ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់ កាលទី១ បានចង្អុលបង្ហាញការងារជាអាទិភាពក្នុងការបង្កើត កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។កសាង មូលដ្ឋានគ្រឹះ ឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យក អាទិភាព គន្លឹះប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕
ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner