ឯកឧត្តម ជា វ៉ាន់ដេត ប្រគល់កុំព្យូទ័រ ២០០ គ្រឿង ដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីជំរុញដល់ការអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបានអញ្ជើញប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា តំណាងដោយឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កាលពីឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យឃើញថាវិទ្យាស្ថានមានតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជី ថលហេីយសម្រេចផ្តល់កុំព្យូទ័រចំនួន ២០០គ្រឿង និងបានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដល់និស្សិតពូកែ ជនជាតិភាគតិច និងមានជីវភាពលំបាក សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកុំព្យូទ័រ ២០០គ្រឿនដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។

ជាការឆ្លើយតប ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថលផងដែរ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner