សម្តេចធិបតីអបអរសាទរអង្ករ SKO របស់កម្ពុជាឈ្នះពានរង្វាន់មាស (Video Inside)

អង្ករម៉ាកសមូហភាព SKO របស់កម្ពុជា ដែលផលិតចេញពីពូជស្រូវសែនក្រអូប នៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃមួយប្រព្រឹត្តទៅក្នុងប្រទេសចិន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរតាមបណ្តាញសង្គមនៅថ្ងៃទី១វិច្ឆិកានេះ ថ្លែងអបអរសាទរចំពោះអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨តុលា នៅតំបន់ស្វយ័តក្វាងស៊ីចូវ (Guangxi Zhuang) ក្នុងប្រទេសចិន។

ការទទួលបានពានរង្វាន់មាសនេះបានធ្វើឡើងក្នុងរង្វង់ការប្រកួតប្រជែងសំណាកអង្ករ នៃពូជស្រូវសរុបចំនួន៦១ ដែលក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទផ្សេងទៀត មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវ នៅប្រទេសចិន។

ads banner