សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករ ដើម្បីបង្ហាញ ការយកចិត្ដទុកដាក់ និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ

កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករ ដើម្បីបង្ហាញការយកចិត្ដទុកដាក់ និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្តេចធិបតី បានមានប្រសាសន៍ថា ការចុះជួបបងប្អូនកម្មករនិយោជិត គឺដើម្បីផ្សារភ្ចាប់មនោសញ្ចេតនា និងដឹងសុខទុក្ខដោយផ្ទាល់របស់បងប្អូនកម្មករយើង។ សម្តេចថា ខ្ញុំចុះជួបបងប្អូន គឺដើម្បីបង្កើនភាព ស្និទស្នាល និងដើម្បីផ្សព្វផ្សាយជូនបងប្អូននូវទិសដៅ ផែនការ និងអត្ថប្រយោជន៍ផ្សេងៗ ជូនដល់បងប្អូនជាម្ចាស់ប្រទេស ។

សម្តេច បន្តថា រាជរដ្ឋាភិបាល ក្នុងរយៈពេល២ខែនេះ បានបង្ហាញផែនទីជាក់ស្ដែងជូនដល់ប្រជាពលរដ្ឋជាម្ចាស់ប្រទេស។ សម្ដេចថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងកំណត់ជោគវាសនារបស់ប្រទេសជាតិ ដូច្នេះត្រូវតែបង្កើនយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាអាទិភាព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល នឹងបន្ដការដំឡើ ងប្រាក់ឈ្នួលជូន បងប្អូនកម្មករជារៀងរាល់ឆ្នាំ ក្នុងកាលៈទេសៈណា ដែលគណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំប្រទេស ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ពុំបានចោលកិច្ចសន្យារបស់ខ្លួនឡើយ ដោយកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីបំរើដល់ផលប្រយោជន៍របស់ប្រជាជន។ សម្តេចបញ្ជាក់ថា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺមិនខុសនោះទេ ព្រោះគោលនយោបាយដឹកនាំ ដើម្បីជាតិ និងប្រជាជន ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner