ព្រះនាង Kako របស់ប្រទេសជប៉ុន ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ រយៈពេលប្រាំមួយថ្ងៃទៅកាន់ប្រទេសប៉េរូ

លីម៉ា៖ ព្រះនាង Kako នៃប្រទេសជប៉ុន ដែលជាក្មួយស្រីរបស់ព្រះចៅអធិរាជ Naruhito បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ រយៈពេលប្រាំមួយថ្ងៃ ទៅកាន់ប្រទេសប៉េរូ ដើម្បីរំលឹកខួប ១៥០ ឆ្នាំនៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

Read. ជាមួយនឹងឆុតសម្លៀកបំពាក់ គីម៉ូណូ ព្រះនាង Kako ក្នុងព្រជន្ម ២៨ព្រះវស្សា បានយាងចូលរួមកម្មវិធីនៅឯមជ្ឈមណ្ឌលវប្បធម៌មួយ ស្ថិតក្នុងរដ្ឋធានី លីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃសុក្រ សប្តាហ៍នេះ។ ទីនោះ ជាកន្លែងដែលព្រះនាងត្រូវបានទទួលស្វាគមន៍ដោយកុមារ ដែលមានទង់ជាតិជប៉ុន និងទង់ជាតិប៉េរូ ព្រមទាំងទទួលស្វាគមន៍ពីអនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសប៉េរូ , អាជ្ញាធរ និងអ្នកដឹកនាំ សហគមន៍ Nikkei ជាសហគមន៍ដែលប្រមូលផ្តុំជនអន្តោប្រវេសន៍ និងកូនចៅដើមកំណើតជប៉ុនទាំងអស់។

នៅក្នុងព្រឹត្តិការណ៍នោះ ព្រះនាង Kako បានទទួលរូបចម្លាក់តូចមួយ របស់អ្នកជិះសេះជនជាតិប៉េរូ។

ដំណើរទស្សនកិច្ចនេះត្រូវបានជឿជាក់ថា នឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ រវាងប្រទេសជប៉ុន និងប៉េរូ ដែលបានផ្តួចផ្តើមឡើង កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៨៧៣ ហើយនៅឆ្នាំ ២០១៦ បានឡើងដល់កម្រិត «សមាគមយុទ្ធសាស្រ្ត» ។

នេះជាដំណើរទស្សនកិច្ចផ្លូវការ ជាលើកទីពីរ របស់ព្រះនាង Kako ទៅក្រៅប្រទេស ពោលគឺបន្ទាប់ពីធ្លាប់បានយាងទៅប្រទេសអូទ្រីស និងហុងគ្រី ក្នុងឆ្នាំ ២០១៩។ ព្រះនាង Kako គឺជាបុត្រីទីពីររបស់ព្រះអង្គម្ចាស់ Fumihito ដែលត្រូវជាព្រះអាណុច របស់អធិរាជជប៉ុន Naruhito និងម្ចាស់ក្សត្រី Kiko ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner