សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេស

ក្លឹបប្រធានអគ្គនាយក (CEO Club Meeting) នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបើកការប្រជុំ ជាលើកទី ៣ ក្នុងឆ្នាំ ២០២៣ កាលពីពេលថ្មីៗកន្លងមកនេះ ដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីកសាង ទំនុកចិត្ត របស់អ្នកពាក់ព័ន្ធ កាន់តែប្រសើរ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងចូលរួមចំណែក កាន់តែសំខាន់ថែមទៀត លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននិងការអភិវឌ្ឍប្រទេសកម្ពុជា។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំក្លឹបប្រធានអគ្គនាយក (CEO Club Meeting) បានពិភាក្សាគ្នាពី បច្ចុប្បន្នភាព លើវឌ្ឍនភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាផែនការជំហានបន្ទាប់ ក្នុងការចូលរួមចំណែក ពង្រឹងកំណើនការអភិវឌ្ឍវិស័យ ប្រកបដោយ ស្ថិរភាពនិងបរិយាបន្ន។ បន្ថែមលើនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានផ្តល់នូវអនុសាសន៍លើកទឹកចិត្ត ដល់សមាជិកឲ្យសហការ និងធ្វើការជាមួយសមាគម ដើម្បីពង្រឹងនូវមុខមាត់វិស័យ នេះ ជាពិសេសតាមរយៈការផ្តល់ឥណទានដល់អតិថិជន ប្រកបដោយទំនួលខុសត្រូវ ដោយការប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។

សូមបញ្ជាក់ថា កិច្ចប្រជុំក្លឹបប្រធានអគ្គនាយក (CEO Club Meeting) នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកទី៣ មានការចូលរួមពីតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារប្រមាណ ១៣០ នាក់ដែលជាសមាជិករបស់សមាគម៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner