ការសិក្សាថ្មី៖ បញ្ញាសិប្បនិម្មិត (AI) នឹងគំរាមកំហែងដល់ការងាររបស់មនុស្សរាប់លាននាក់នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ការសិក្សារបស់ធនាគារកណ្តាលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការងារជិត ៤លានកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងជួបហានិភ័យ ក្នុងការជំនួសដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នារយៈពេលពីរទសវត្សរ៍ខាងមុខ។

ការសិក្សាថ្មីមួយរបស់ធនាគារកូរ៉េ បានរកឃើញថា ការងារប្រហែល ៣.៩លាននៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងជួបហានិភ័យ ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ នៅពេលដែលការអនុម័តឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កើនឡើងក្នុងស្រុក។ ក្នុងនោះ មុខជំនាញវេជ្ជបណ្ឌិត, មេធាវី, គណនេយ្យករ និងគីមីវិទ្យា ស្ថិតក្នុងចំណោមវិជ្ជាជីវៈដែលរងការគំរាមកំហែងបំផុត។

បើតាមការសិក្សាដដែលនេះ បុគ្គលិកមានប្រាក់ចំណូលខ្ពស់ ដែលមានប្រវត្តិសិក្សាខ្ពស់ នឹងជួបហានិភ័យខ្លាំងជាងគេ ពីការជំនួសដោយ AI ពីព្រោះ AI អាចអនុវត្តបានយ៉ាងងាយស្រួល នូវកិច្ចការវិភាគ និងការយល់ដឹងរបស់ពួកគេ។ ចំណែកប្រជាជនដែលអាចបាត់បង់ការងារតិចតួច ដោយសារតែបច្ចេកវិទ្យាជឿនលឿន គឺអ្នកដែលធ្វើការនៅក្នុងវិស័យសាសនា, សេវាម្ហូបអាហារ និងការបង្រៀនជាដើម នេះបើយោងតាមការសិក្សា។

គួរបញ្ជាក់ថា ការជឿនលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) យ៉ាងឆាប់រហ័ស បានបង្កឱ្យមានការព្រួយបារម្ភជាសកល រាប់ចាប់ពីការបាត់បង់ការងារ និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត។ ទោះបីជាយ៉ាងណា របាយការណ៍របស់ធនាគារកូរ៉េបានកត់សម្គាល់ថា ស្របពេលដែលបច្ចេកវិទ្យា AI ក្លាយជាការគំរាមកំហែងដល់ការងារដែលមានស្រាប់ វាក៏បានបង្កើតឱកាសការងារថ្មីៗផងដែរ នៅក្នុងការចាប់ផ្តើមអាជីវកម្មដែលទាក់ទងនឹង AI៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner