ប្រជាពលរដ្ឋ នៅខណ្ឌ៧មករា ស្នើរដល់អាជ្ញាធរ ដាក់របាំងពុះចែក ទ្រូងផ្លូវនៅសង្កាត់អូឬស្សីទី២ ដើមឈើបាក់ រលំ លើយានយន្ត និង ការស្ថាបនាលូជាដើម
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២៣ មានសំណើរនិងសំណូមពរ ផ្ទាល់មាត់ចំនួន៣នាក់ និងលាយលក្សអក្ស ចំនួន ១៣ច្បាប់ ប្រជាពលរដ្ឋលើកដោយផ្ទាល់មាត់ គឺពាក់ព័ន្ធ និង ជំនាញ សាធារណការ ក្នុងនោះរួមមាន ការសុំដាក់របាំងពុះចែកទ្រូងផ្លូវ នៅ សង្កាត់ អូឬស្សីទី២ សូមការបំភ្លឺ ពាក់ព័ន្ធ ដើមឈើបាក់រលំ លើយាន យន្ត និងការស្ថាបនាលូជាដើម ។
ឯកឧត្តម ម៉ប់សារិន ប្រធានក្រុមប្រឹក្សារាជធានី មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានី ភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ នីមួយៗ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នាពេលនេះបានផ្ដោតលើប្រធានបទចំនួន៤រួមមាន៖ ទី១ កាងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព) ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ …) ទី៣ ការងារបរិស្ថាន(បញ្ហាសំរាម សុខុមាលភាពសង្គម)និងទី៤ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអោយដឹងថាមានសំណើរនិងសំណូមពរ ផ្ទាល់មាត់ចំនួន៣នាក់ និងលាយលក្សអក្សចំនួន ១៣ច្បាប់ ប្រជាពលរដ្ឋលើកដោយផ្ទាល់មាត់ គឺពាក់ព័ន្ធ និងជំនាញសាធារណការ ក្នុងនោះរួមមាន ការសុំដាក់របាំង ពុះ ចែកទ្រូងផ្លូវនៅសង្កាត់អូឬស្សីទី២ សូមការបំភ្លឺ ពាក់ព័ន្ធ ដើមឈើ បាក់ រលំ លើយានយន្ត និងការស្ថាបនាលូជាដើម ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី លើកឡើងថាការស្ថាបនា ដាក់លូ ជាការងារជំនាញរបស់មន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានី ដាច់ខាតសង្កាត់ត្រូវទាក់ទង មកជំនាញ ដើម្បីជីកដាក់លូ ទើបវាមិនប៉ះពាល់ដល់ដើមឈើនៅ តាមដងផ្លូវ។ ការសុំដាក់របាំងពុះចែកទ្រូងផ្លូវ ខាងមន្ទីរនិងដាក់ជំនាញ ចុះសិក្សា ដើម្បីដាក់ជូនទៅតាមសំណើរ៕
ដោយ ហេង សម្បត្តិ +ថេត វិចិត្រ


