តារាភាពយន្តហូលីវូត អ្នកនាង Michelle Yeoh ទទួលបានសញ្ញាបត្របណ្ឌិតកត្តិយសនៅទីក្រុងហុងកុង

ហុងកុង៖ តារាស្រីដែលឈ្នះពានរង្វាន់អូស្ការ (Oscar) អ្នកនាង Michelle Yeoh ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង ដែលហៅកាត់ថា (HKUST)។

តារាភាពយន្តហូលីវូត អ្នកនាង Michelle Yeoh បានប្រាប់អ្នកយកព័ត៌មានដោយទឹកមុខរំភើបរីករាយថា ខ្ញុំគិតថា អ្វីដែលសំខាន់បំផុត គឺចំណង់ចំណូលចិត្តរបស់ខ្ញុំចំពោះទីក្រុងហុងកុង។ ទំនាក់ទំនងរបស់ខ្ញុំជាមួយក្រុងហុងកុង គឹរឹងមាំណាស់។ ខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះសាកលវិទ្យាល័យ HKUST ដែលបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ខ្ញុំ។

តារាស្រីដែលឈ្នះពានរង្វាន់អូស្ការរូបនេះ បន្តថា តាំងពីខ្ញុំនៅក្មេង ការទទួលបានងារបណ្ឌិត គឺប្រៀបដូចជាក្តីសុបិន ដូច្នេះខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅថ្ងៃនេះ ជាពិសេសចាប់តាំងពីខ្ញុំបានទទួលវានៅទីក្រុងហុងកុង ព្រោះហុងកុងជាផ្ទះរបស់ខ្ញុំ ដូច្នេះវាមានន័យខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា អ្នកនាង Michelle Yeoh គឺជាអតីតជើងឯកកីឡាវាយកូនបាល់ម៉ាឡេស៊ី ដែលបានឈ្នះពានរង្វាន់ Oscar សម្រាប់តួឯកស្រីល្អបំផុតកាលពីដើមឆ្នាំ២០២៣នេះ នៅក្នុងខ្សែភាពយន្ត “Everything Everywhere All at Once”៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner