រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំថែរក្សាសន្ដិភាព ស្ថិរភាព នយោបាយ និងទាក់ទាញវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត

កំពង់ឆ្នាំង៖ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិ ទី៧ នឹងបន្តខិតខំយ៉ាងខ្លាំង ក្នុង ការថែរក្សាសន្ដិភាព ស្ថិរភាពនយោ បាយ និងទាក់ទាញវិនិយោគម កកាន់កម្ពុជាបន្ថែមទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធបើក ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្ដាម ទៅដល់ ខេត្តបាត់ដំបង ប្រវែងជាង ២៤៦ គីឡូម៉ែត្រ និងបើកការដ្ឋាន សាងសង់ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែងជាង ៣៥ គីឡូម៉ែត្រ ក្រោម ឥណទានសម្បទាន ពីរដ្ឋាភិបាល ជប៉ុន បានថ្លែងថា រយៈពេលបី ខែដំបូង នៃការដឹកនាំរបស់ រាជរដ្ឋា ភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាល មិនបានសម្រាកនោះទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើ គ្រប់វិស័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ផែនការយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាលនៅ អាណត្តិទី៧នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើត ការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ ពលរដ្ឋ ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ បន្តនិរន្តរភាព និងចីរភាព ជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ការកសាងផ្លូវនៅពេលនេះ ក៏ជា យុទ្ធសាស្រ្តមួយអភិវឌ្ឍជាតិប្រកបដោយសមធម៌ ដែលការរីកចម្រើន មិនមែនផ្តោតទៅលើតែនៅទីក្រុងនោះទេ ពោលគឺត្រូវបានទៅដល់ប្រជា ពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner