ក្រសួងការងារ ផ្សព្វផ្សាយកម្មវិធីថែទាំសុខភាព តាមរបប ភាគទាន ដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ក្រុមគោលដៅមកពីគ្រួសារក្រីក្រ
ភ្នំពេញ៖ ក្រសួងការងារ បានធ្វើការផ្សព្វផ្សាយកម្មវិធីថែទាំ សុខ ភាព តាម របបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ ។ ការផ្សព្វផ្សាយនេះដែរធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីការ ប្រកាស ដាក់ឱ្យ អនុវត្តលើគម្រោងទាំងពីរនេះ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមបើកកម្មវិធីផ្សព្វ ផ្សាយ ស្តីពី «របបសន្តិសុខសង្គម ផ្នែក ថែទាំសុខភាព តាមរបប ភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នក ក្នុងបន្ទុកសមាជិក ប.ស.ស.» និង«កម្មវិធីបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារ ងាយរងហានិភ័យ» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ។
កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក នៃសមា ជិក ប.ស.ស. ថ្មីនេះ នឹងអាចឱ្យពលរដ្ឋ ក្នុង មុខសញ្ញាប្រមាណ ៥លាននាក់ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ដោយគ្រាន់តែបង់ថវិកា ១៥ ៦០០រៀល ហើយបើបូក និង របបថែ ទាំ សុខភាព តាមមូលនិធិ សមធម៌សុខាភិបាលជូនគ្រួសារ ងាយរង ហានិភ័យ ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅ កម្ពុជានឹងអាចផ្តល់សេវាថែទាំសុខភាព បានដល់ ប្រជាជនចំនួនជាង ៩លាននាក់នៅទូទាំងប្រទេស ។
ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុម គោលដៅ យុវជន មកពីគ្រួសារ ក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ គឺជាកម្មវិធីផ្តល់ឱ្យសិក្ខាកាមគោលដៅទាំងអស់ ឆាប់មានជំនាញ បច្ចេកទេសមូលដ្ឋាន មួយជាក់លាក់ ដើម្បីឆាប់ទទួលបានការងារ ធ្វើដោយសមរម្យក្រោយការបណ្តុះ បណ្តាល ដែលនឹងធ្វើឡើង រយៈពេល ៤ខែ ដោយទទួលបានប្រាក់ឧបត្ថម្ភទឹកប្រាក់ចំនួន ២៨ម៉ឺនរៀលក្នុងមួយខែទៀតផង ។
សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជា សេនាធិការ ប្រតិបត្តិ លើកម្មវិធីថ្នាក់ជាតិ ទាំងពីរនេះ ជោគជ័យ នៃកម្មវិធីផ្នែកថែទាំសុខភាព គឺបុគ្គល ដែលជាគោលដៅ អាចចុះ ឈ្មោះ ចូលជា សមាជិក ប.ស.ស. ដោយងាយស្រួល និងរលូន ជាពិសេស គឺទទួលបាន អត្ថប្រយោជន៍ អំពីការធានា រ៉ាប់រង សុខភាពតាមក្តីប្រាថ្នា ។
ដោយឡែកជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែន រាប់ត្រឹមពេលដែលយុវជន ជាគោលដៅ បានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គ បណ្តុះបណ្តាល បានដំណើរការ ហើយក៏មិនត្រឹម តែពេលយុវជន បានបញ្ចប់ការបណ្តុះបណ្តាលនោះទេ ។ ជោគជ័យ ពិតប្រាកដ គឺត្រូវសម្រេចឱ្យបាននូវបាវចនា ប្រកបដោយ គតិ បណ្ឌិត របស់ សម្តេចធិបតី ឱ្យយុវជន «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ៕
ដោយ៖ម៉ាដេប៉ូ,រូបភាព ៖ លោក ងីម ឆៃហួត