នាវាកងទ័ពជើងទឹកចិនទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ប៉េកាំង៖ នាវាកងទ័ពជើងទឹកចិន ចំនួន ៣ គ្រឿងបានធ្វើដំណើរដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ដែលនេះជាដំណើរទស្សនកិ ច្ចមិត្តភាពមួយ ហើយក៏ជាការបង្ហាញពីការចូលរួមក្នុងវិស័យពារជាតិរបស់ចិន ជាពិសេសអំឡុងពេលដែលភាពតា នតឹ ងកំពុងបន្តកើតមានរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរនៅជិតព្រំដែនចិន។
កងនាវាចររំដោះប្រជាជនចិន ឬហៅកាត់ថា (People’s Liberation Navy) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការ ណ៍មួយថា នាវាបាញ់មីស៊ីលពិឃាតឈ្មោះថា ជឺប៉ូ (Zibo) និងនាវាចម្បាំងប្រភេទ ជិងចូវ (Jingzhou) ត្រូវបាននាវាចម្បាំងមីយ៉ាន់ម៉ានាំផ្លូវដើម្បីចូលចតនៅទីក្រុងយ៉ាំងហ្គោន (Yangon) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឧត្តមនាវីឯក ស៊ុន បូ (Sun Bo) កំពុងដឹកនាំកងកម្លាំងចំនួន ៧០០ នាក់ ក្នុងការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ារយៈពេល ៤ ថ្ងៃ ក្នុងនោះក៏មាននាវាផ្គត់ផ្គង់របស់ចិនឈ្មោះថា ឈានតាវហ៊ូ (Qiandaohu) ផងដែរ ហើយពួកគេមានគម្រោងធ្វើសមយុទ្ធសន្តិសុខជើងទឹកជាមួយមីយ៉ាន់ម៉ា នេះបើយោងតាមការរាយការណ៍របស់កាសែតមីយ៉ាន់ម៉ាឈ្មោះថា Global New Light of Myanmar។

គួរដឹងដែរថា កងនាវាចិនដែលបានទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ាលើកនេះ គឺជាផ្នែកមួយនៃកងនាវាទី៤៤ របស់កងទ័ ពជើងទឹកចិន ដែលបានធ្វើប្រតិបត្តិការប្រឆាំងចោរកម្មសមុទ្រនៅឈូងសមុទ្រអាដេន (Aden) និងនៅឆ្នេរសមុទ្រប្រ ទេសសូម៉ាលីចាប់តាំងពីឆ្នាំ២០០៨។ កងនាវាទី៤៤ នេះក៏ត្រូវបានគេឃើញថាធ្លាប់បានមានវត្តមាននៅក្នុងប្រទេសអារ៉ាប់រួមកាលពីដើមខែនេះផងដែរ។

ចាប់តាំងពីចុងឆ្នាំ២០២២ យោធារបស់ចិនបានបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍គួរឱ្យកត់សម្គាល់ ពោលគឺបន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្រាល។ ថ្មីៗនេះ កងទ័ពជើងទឹកចិន និងវៀតណាមបានធ្វើការល្បាតរួមគ្នាលើកទី៣៥ របស់ពួកគេនៅឈូងសមុទ្រ ប៉ីប៊ូ (Beibu) ដែលជាសកម្មភាពដែលពួកគេតែងតែរួមគ្នាជារឿយៗចាប់តាំងពីឆ្នាំ២០០៥ មក។ លើសពីនេះ កងទ័ពចិនក៏បានរៀបចំកម្មវិធីផ្លាស់ប្ដូរវិស័យការពារជាតិទ្វេភាគីនៅព្រំដែនជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់ឡាវទៀតផង។

ជាការកត់សម្គាល់ នាវាកងទ័ពជើងទឹកចិនបានទៅដល់ប្រទេសមីយ៉ាន់ម៉ា ចំពេលជម្លោះកំពុងបន្តកើតមានរវាងកងកម្លាំ ងយោធាមីយ៉ាន់ម៉ា និងក្រុមបះបោរជនជាតិភាគតិចនៅជិតព្រំដែនចិន។ ប្រទេសចិនបានបង្ហាញពីការព្រួយបារម្ភជុំវិញស្ថានភាពនេះ ហើយបានជំរុញឱ្យភាគីទាំងពីរដោះស្រាយគ្នាដោយសន្តិវិធី។ ម៉្យាងទៀត ទាហានចិនក៏បាននិងកំ ពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតាមព្រំដែនចាប់តាំងពីថ្ងៃសៅរ៍ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងករណីអាសន្នដែលអាចកើតមានឡើងណាមួយ។
 
សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិននេះគឺជាផ្នែកមួយនៃផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ។ យ៉ាងណាក៏ដោយ យោងតាមកាសែត PLA Daily បានលើកឡើងថា ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ហើយកត្តានេះបាននិងកំពុងធ្វើឱ្យស្ថានភាពសន្តិសុខកាន់តែស្មុគស្មាញ៕
ប្រែសម្រួល:ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia
Chinese navy ships visit Myanmar amid heightened security tensions
https://www.channelnewsasia.com/asia/china-pla-navy-ships-docks-myanmar-junta-rebels-fighting-3950261

ads banner