ថ្ងៃទី៩ធ្នូ៖ជនសង្ស័យ២៦នាក់ត្រូវបានឃាត់ខ្លួនក្នុង ប្រតិបត្តិ ការបង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន១៣ ករណី

ភ្នំពេញ៖ របាយការណ៍ របស់អគ្គស្នងការដ្ឋាននគ បាល ជាតិបានឱ្យ ដឹងថា ជនសង្ស័យចំនួន ២៦នាក់ ត្រូវបាន សមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនចំនួន១៣ករណី ទូទាំងប្រទេស កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ១១ករណី ឃាត់ ១៧នាក់,ស្រីមួយនាក់, ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់។វត្ថុតាងដែល ចាប់យករួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២០,៩៩ក្រាម និង១២កញ្ចប់តូច។
របាយការណ៍ដដែលបញ្ជាក់ថា លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner