ប្រទះឃើញសត្វឆ្កៃព្រៃ ២ក្បាលដែលជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក
ភ្នំពេញ៖ រូបភាពវីដេអូមួយបានបង្ហាញពីការថតបានសត្វឆ្កៃព្រៃ ដែល ជា សត្វដ៏កម្រកំពុងដើររកចំណីនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។
ក្រសួងបរិស្ថានបានឱ្យដឹងថា៖ការថតបានសត្វឆ្កៃព្រៃដ៏កម្រនេះ ក្នុងខណៈ ពេលនៃការចុះល្បាតរបស់ ក្រុមការងារអនុវត្តច្បាប់។តាមរយៈការថតបាននិងការប្រទះឃើញនេះគឺជាសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជ នៅដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វ រងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ដែល នៅសេសសល់ប្រមាណ២ពាន់ក្បាលជាងប៉ុណ្ណោះក្នុងពិភពលោក។ ឆ្កែព្រៃ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួក វាត្រូវប្រមាញ់ចំណី ហើយលក្ខណៈពិសេសនៃឆ្កែព្រៃគឺពួកវា អាច ប្រមាញ់ សត្វ ដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ១០ដងឯណោះ។បច្ចុប្បន្ន ការរស់រាននៃសត្វដ៏កម្រនេះប្រឈមដោយបញ្ហាអន្ទាក់ ការ បាត់ បង ទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺ ឆ្លងពី សត្វឆ្កែស្រុក ។
ទាក់ទិនក្នុងរឿងនេះដែរអង្គកា រWWF ដែលបានបង្ហោះរូបភាពនេះដែរ បានលើកឡើងដោយថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារ ល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការWWF ដែលខិតខំ ប្រឹងប្រែល្បាតដោះអន្ទាក់ បញ្ឈប់បទល្មើស និងការពារដែនជម្រកដើម្បី រក្សា ធនធានសត្វព្រៃកម្ពុជាឱ្យគង់វង្ស៕
ដោយ ៖ ម៉ាដេប៉ូ