គណបក្សប្រជាជនកម្ពុជាសម្រេចឱ្យប្រើប្រាស់ឡូហ្គោ ថ្មីដែលមានរូបសម្តេចទាំងបី ៖សម្តេច ហេង សំរិន, សម្តេច តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ខាងមុខនេះ

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសម្រេចឱ្យប្រើប្រាស់ឡូហ្គោ( Logo )ថ្មីដែលមានរូបសម្តេចទាំងបី ដែលមានរូបគឺ សម្តេច អគ្គ មហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃ ទិវាជ័យជម្នះ ៧មករាខាងមុខនេះ ។ នេះបើយោងតាម ខុទ្ទ កាល័យនៃគណៈ កម្មាធិការ កណ្តាល បានជម្រាបជូនប្រធាន គណៈកម្មាធិការគណបក្ស រាជធានី ខេត្ត និងក្រសួង ស្ថាប័ន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។

សេចក្ដីប្រកាសរបស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សបករជាជនកម្ពុជា បានបញ្ជាក់ថា ខុទ្ទ កាល័យ នៃគណៈកម្មាធិការកណ្តាល សូមជម្រាបជូនឯកឧត្តម លោកជំទាវប្រធាន គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ មេត្តាជ្រាបថា៖ សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករាខាងមុខនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាល បានសម្រេចឱ្យប្រើប្រាស់ Logo ថ្មីដែលមានរូប សម្តេចទាំងបី ដូចជូនភ្ជាប់ជាមួយ។ រូបសម្តេចទាំងបី ក៏ត្រូវ បន្តប្រើប្រាស់ទៅមុខទៀតសម្រាប់ការឃោសនាបោះឆ្នោត ទាំងសកល និងអសកលផងដែរ ។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវប្រធាន មេត្តា ជ្រាប និងចាត់ចែងផលិតប្រើប្រាស់ ឱ្យបានទាន់ពេលវេលា ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner