រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៖ ការប្រឡងជ្រើសរើស មន្រ្តីកសិកម្មចាប់ផ្តើមនៅថ្ងៃនេះជាមួយនឹងការតាក់តែងវិញ្ញាសាតែម្តង
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បាន មានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃនៃការប្រឡងជាផ្លូវការ ក្នុងការអនុវត្តន៍វិធានការគន្លឹះថ្មី នៃការជ្រើសរើស មន្រ្តីរាជការ ស៊ីវិល ។ក្នុងនោះការប្រឡងជ្រើសរើសមន្រ្តីកសិកម្ម ប្រមាណ២៥០នាក់ដែលត្រូវបម្រើការងារនៅតាមទិសឃុំនីមួយៗក្នុងចំនួន១៧ខេត្ត។
ឯកឧត្តម លើកឡើងបន្តថា គោលបំណងធំគឺធ្វើឡើងដើម្បី បង្ហាញទៅដល់សាធារណៈជនអំពីការវិវត្តវិធានការគន្លឹះនៅក្នុងការប្រឡើងជ្រើសរើសមន្រ្តីរាជការស៊ីវិល និងក្រោមការ ដឹក នាំ របស់ក្រសួងមុខងារសាធារណៈ និងការសហការជា មួយ និងភាគីពាក់ព័ន្ធ ដោយការរៀបចំឱ្យមាន គណៈកម្មការ ប្រឡង រួម មួយធំហើយនិងអនុគណៈកម្មការចំនួន៨ ដោយ នៅថ្ងៃ ទី១៧ ខែធ្នូ ចាប់តាំងពីម៉ោង៦ព្រឹក បានមកជួបជុំគ្នា នៅទី តាំង ប្រឡងនេះ ដើម្បីរៀបចំនិងការប្រព្រឹត្ត ទៅនៃការ ប្រឡង ដោយ ធ្វើការតាក់តែងវិញ្ញាសារប្រឡងភ្លាមៗតែម្តង។
ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ផងដែរថា ការមណ្ឌលប្រឡង គឺបានធ្វើការបំពាក់នូវកាំមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់នីមួយ។ នេះជាការអនុវត្តនូវទិដ្ឋភាពរួម ដោយមានការចូលរួមពី អង្គភាពប្រឆាំងអំពើពុករលួយ ជាយូរមកហើយ ផ្អែកទៅលើមូលដ្ឋានស្តង់ដារជាក់លាក់ ។
សូមជម្រាបថា នេះគឺជាលើកទី១នៃការប្រឡង ជ្រើស រើស មន្រ្តីកសិកម្ម មន្រ្តីរាជការស៊ីវិល ក្នុងវិធានការគន្លឹះ លើកដំបូង គេបង្អស់ ។ត្រង់ចំណុចនេះ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី បានកត់សម្គាល់ថា «អាចនិយាយបានថាការប្រឡង នេះ គឺជាការអនុវត្ត ផង ដកស្រង់បទពិសោធន៍ផង ហើយនិង ដកស្រង់ចំណុចគន្លឹះវិជ្ជមានហើយនិងដកស្រង់បន្តថែមទៀត»។
ទាក់ទងនឹងការប្រឡងនេះដែរឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តាមរយៈការប្រឡងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រំពឹងថានឹងបាន មន្រ្តីកសិកម្ម ដែលមានសមត្ថភាព សម្រាប់ទៅបម្រើ ប្រជា ពលរដ្ឋ នៅតាមមូលដ្ឋាន។
បើតាមការបញ្ជាក់ពី ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារ សាធារណៈ និងជាប្រធានគណៈកម្មការរៀប ចំការ ប្រឡង បានឱ្យដឹងថា បន្ទាប់ពីការប្រឡងនៅថ្ងៃស្អែកព្រឹក ថ្ងៃទី១៨ ខែធ្នូ គណៈកម្មាការរៀបចំការប្រឡងនឹង ចាប់ផ្តើម នីតិវិធីនៅក្នុងការកែ ដោយមានការរៀបចំកាត់ក្បាលសន្លឹក ចុះលេខសម្ងាត់ ហើយចាប់ផ្តើមកែទៅលើវិញ្ញាសា នៃការ ប្រឡង របស់ បេក្ខជនទាំងអស់ ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា អ្នកដែលតាក់តែង វិញ្ញាសា និងអ្នកដែលកែ គឺខុសគ្នា ដែល នឹង ត្រូវរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាលដែល នឹងមានការ ចូលរួមពីវត្តមានរបស់អង្គភាពប្រឆាំងអំពើពុករលួយចូលរួមពិនិត្យមើលទៅលើការងារនេះផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែធ្នូ នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មការ ប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើក វិញ្ញាសា ប្រឡង ប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាង សាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះ ឈ្មោះ សង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
គណៈកម្មការរៀបចំការប្រឡង បានប្រកាសជាសាធារណៈ អំពីសេចក្តីណែនាំដល់បេក្ខជនក្នុងពេលប្រឡង ដោយកំណត់ យ៉ាងច្បាស់នូវបទបញ្ញត្តិ ចំណុចលម្អិតអំពីភារកិច្ច និងសិទ្ធ របស់ បេក្ខជនដែលត្រូវចូលរួមប្រឡង។ បំរាមហាមខាត នូវសកម្មភាពមួយចំនួនត្រូវបានបញ្ជាក់ក្នុងនោះរួមមាន៖ ការហាមយកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិក គ្រប់ ប្រភេទចូលក្នុងមណ្ឌលប្រឡង. ការហាមមិនឱ្យប្រព្រឹត្តនៅ សកម្មភាពលួចចម្លងតាមគ្រប់ទម្រង់ និងការណែនាំឱ្យអនុវត្ត ផ្សេងៗ។ បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំ ឬគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបូរណភាព រូបរាង កាយមន្ត្រីមានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ ប្រឡង នឹងត្រូវបញ្ឈប់មិនឱ្យប្រឡងជាបន្ទាន់ ក្នុងសម័យ ប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់មិនឱ្យចូល ប្រឡង ប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំង ទទួល ខុសត្រូវតាមវិធានច្បាប់ជាធរមាន៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព ជឹម ភារ៉ា