ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានបញ្ចប់ជាស្ថាពរ ជាមួយដំណើរយ៉ាងស្វាហាប់
ភ្នំពេញ៖ ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ បានបញ្ចប់ ជាស្ថាពរ ដែលនេះគឺជាការចេញដំណើរយ៉ាងស្វាហាប់ ប្រកបដោយ ភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់។
ចាប់តាំងពីម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មក គ្រប់ដំណាក់ កាលទាំងអស់នៃការប្រឡងប្រជែង ចាប់ផ្តើមពីការរៀបចំតាក់ តែង វិញ្ញាសា ការជ្រើសរើសវិញ្ញាសា ការចែកវិញ្ញាសា ការបែងចែក អនុគណៈ កម្មការទទួលបន្ទុក និងការគ្រប់គ្រងដំណើរការទាំងអស់ នៃការប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការរៀបចំយ៉ាងលម្អិត ដែល ចេញពីការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ លើសពីនេះ បេក្ខជនទាំងអស់ត្រូវបានជូនដំណឹងឱ្យត្រៀមខ្លួនរួចជាស្រេច មុនពេល មកមណ្ឌលប្រឡង ហើយត្រូវបានត្រួតពិនិត្យ មុនពេលអនុញាតិឱ្យចូល ក្នុងបន្ទប់ប្រឡង។ ជារួមការប្រឡងប្រជែងក្រោមក្រសែភ្នែកអ្នក សង្កេតការណ៍ជាច្រើនរូប ត្រូវបានកត់សម្គាល់ឃើញថាមានវិន័យ មានតម្លាភាព និងយុត្តិធម៌។
តាងនាមគណៈកម្មការរៀបចំការប្រឡង ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ សូម ថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាព ពាក់ព័ន្ធ និងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងដំណើរការ កន្លងមក ហើយសម្រាប់ថ្ងៃនេះ សូមអរគុណដល់សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រួមទាំងអាជ្ញាធរ មន្ត្រីសុខាភិបាល ដែលបានផ្តល់ទីតាំង និងសម្របសម្រួលការងារនានានៅមណ្ឌលប្រឡង ធ្វើឱ្យដំណើរការ ប្រឡងប្រព្រឹត្តទៅបានយ៉ាងរលូន និងមានសណ្តាប់ធ្នាប់៕
ដោយ ៖ង៉ាន់ ទិត្យ
រូបភាព ៖ជឹម ភារ៉ា