គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសសមាសភាពបំពេញបន្ថែម
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានរៀបចំ កិច្ចប្រជុំបោះឆ្នោតជ្រើសរើសសមាសភាពបំពេញបន្ថែមរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ក្រសួង អធិការកិច្ច និងជាប្រធានដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ការបោះឆ្នោត ជ្រើសរើសសមាសភាពបំពេញបន្ថែម រចនាសម្ព័ន្ធ គណៈកម្មាធិការ គណបក្ស ក្រសួងអធិការកិច្ច រួមមាន៖ ១.សមាជិកគណៈកម្មាធិការគណបក្សក្រសួង ចំនួន ៦រូប, ២.សមាជិកគណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សក្រសួងចំនួន ៤រូប, ៣.អនុប្រធានគណបក្សក្រសួង ចំនួន ២រូប, និង ៤.ប្រធានក្រុមការងារយុវជនគណបក្សក្រសួង ចំនួន ១រូប។
ទន្ទឹមនឹងនោះ ឯកឧត្តម មានមតិផ្តាំផ្ញើដល់សមាជិក សមាជិកាដែល ទើបជាប់ឆ្នោតទាំងថ្មី និងចាស់ទាំងអស់ត្រូវគោរពតាមលក្ខន្តិកៈ គណបក្ស និងបទបញ្ជាផ្ទៃក្នុងគណបក្ស និងសូមឱ្យសមាជិក សមាជិកាគណបក្សក្រសួងយើង បន្តនូវសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចប្រតិបត្តិការល្អ បន្តប្រជុំជីវភាពឱ្យបានទៀងទាត់ ក្តាប់ឱ្យ បាននូវស្មារតីសតិអារម្មណ៍ និងដោះស្រាយបញ្ហាប្រឈម និង ទុក្ខកង្វល់របស់សមាជិកគណបក្សម្នាក់ៗដែលស្ថិតក្រោមការគ្រប់គ្រង ។
ជាមួយគ្នានោះ ឯកឧត្តម បានដាក់ចេញនូវទិសដៅការងារ គណបក្ស ក្រសួង សម្រាប់អនុវត្តបន្តទៀត៕
ដោយ ហេង សម្បត្តិ +ថេត វិចិត្រ