អភិបាលខេត្ត និងលោកជំទាវ នាំយកថវិកា និងអំណោយកាកបាទ ក្រហមខេត្តទៅជូនគ្រួសារសពសិស្សលង់ទឹកស្លាប់ចំនួនបួននាក់ ក្នុងស្រុករតនមណ្ឌល

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង លោកជំទាវ ព្រម ទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យសព និង ចូលរួមរំលែក ទុក្ខជាមួយក្រុមគ្រួសារសពសិស្សចំនួនបួននាក់ដែលបាន បាត់ បង់ជីវិ ត ដោយសារលង់ទឹកស្ទឹងសង្កែ ស្ថិតនៅចំណុចខាងក្រោមទំនប់ ពហុបំណង សេកសកនៅក្នុងភូមិសាស្ត្រ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃទី១៦ ខែធ្នូឆ្នាំ
២០២៣ វេលាម៉ោង ១១ព្រឹក។

សូមបញ្ជាក់ថា សិស្សរងគ្រោះ ពួកគេចេញពីរៀនហើយបានបបួ
លគ្នីគ្នាទៅលេងទឹក នៅតាមដងស្ទឹងសង្កែ ដែលស្ថិតនៅចំណុច កើតហេតុខាងលើ បណ្តាលឱ្យលង់ទឹកចំនួនប្រាំមួយនាក់។ ក្នុងនោះជាអកុសលបានបណ្តាលឱ្យ កុមារា-កុមារី បួននាក់ លង់ទឹកតែម្តង។សពសិស្ស មានឈ្មោះ ៖
១.កុមារី សេង អុីនជឺលី អាយុ១២ឆ្នាំ ថ្នាក់ទី៧
២. កុមារី សេង ជូលីណា អាយុ១៤ឆ្នាំ ថ្នាក់ទី៨
៣.កុមារី អូ ហាន់ណានូរី អាយុ១១ឆ្នាំ ថ្នាក់ទី៧
៤-កុមារា ភាព ចិន្ដា អាយុ១៤ឆ្នាំ ថ្នាក់ទី១០។

សាកសព កុមារា កុមារី ជាសិស្សទាំងបួននាក់ នេះត្រូវបានយកមក តម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ។

ក្នុងឱកាសអញ្ជើញចូលរួមដើម្បីសម្តែងនូវក្តីសោកស្តាយអាលោះអាល័យជាមួយក្រុមគ្រួសារនិងបានចូលរំលែកនូវមរណទុក្ខ និងស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម សុខ លូ ក៏បាននាំ នូវការផ្តាំ ផ្ញើ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដោយចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារសពទាំងបួនដែលត្រូវបាត់បង់កូនៗជាទីស្រឡាញ់របស់ខ្លួន និងសូមឧទ្ទិសឱ្យវិញ្ញាណក្ខន្ធក្មួយៗ បានទៅកាន់សុគតិភព។

ព្រមជាមួយនេះ ក្រុមគ្រួសារសពទាំងអស៎ក៏បានសម្តែងនូវការ គោរពនិងបានថ្លែងអំណរគុណចំពោះ ឯកឧត្តម សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់និងបាន គិតគូរ ពីសុខទុក្ខក្រុមគ្រួសាររបស់ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋ ដែល កំពុងតែជួបការលំបាកដោយមិនទុកនរណាម្នាក់ចោល ដោយពុំបានដឹងឬមិនអើពើនោះឡើយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំនូវ សម្ភារៈជាគ្រឿងឧបភោគ-បរិភោគ និង ថវិកាចូលរួមជួយរំលែកទុក្ខជាមួយ និងក្រុមគ្រួសារសព
ទាំងបួន ដោយសពនីមួយៗ ថវិកាមួយលានរៀល៕
អត្ថបទ៖រូបភាព៖ អ៊ុក សំអាន បប

ads banner