ប្រកាសនីយប័ត្រនិងស្រង់ព្រះសុគន្ធារី ដល់ចៅ អធិការ ថ្មី គ្រូសូធ្យស្តាំ,ឆ្វេង វត្តពោធិលង្កា

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ស្ថិយក្នុងបរិ វេណ វត្តពោធិលង្កា (ហៅវត្តពោធិលើ) បានរៀបចំពិធីប្រកាសនីយប័ត្រ និង ស្រង់ ព្រះសុគន្ធារីដល់ចៅអធិការថ្មី គ្រូសូធ្យស្តាំ,ឆ្វេង ។

មានសង្ឃដីកាក្នុងពិធីនោះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរៈសភា និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃកម្ពុជា បានផ្តល់នូវពុទ្ធឱវាទប្រគេនដល់ព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទទាំងឡាយ ដើម្បីយកទៅគោរពបដិបត្តិទៅតាមគន្លងនៃវិន័យព្រះសម្មាសាម្ពុទ្ធ ដែលជាព្រះបរម្យគ្រូនៃយើងបានចងក្រងជាគម្ពីបិដកឲ្យគោរពទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា។ បើគិតមកទល់ពេលនេះ គឺមានរយៈពេលមួយខែនិងប្រាំថ្ងៃហើយ ដែលវត្តពោធិលង្កា (ហៅវត្តពោធិលើ)នេះ ត្រូវបានប្រកាសរំសាយគណៈគ្រប់គ្រងចាស់ ពោលគឺបញ្ចប់តួនាទីពីព្រះចៅអធិការ គ្រូសូធ្យស្តាំ គ្រូសូធ្យឆ្វេង និងវិន័យធរវត្ត ដែលវត្តពោធិលង្កាមានកើតនូវអធិករ ដ៏រ៉ាំរ៉ៃយូឆ្នាំ មកហើយ ទើបសាលាអនុគណក្រុង ជាអ្នកទទួលភារកិច្ចផ្ទាល់ជា មួយសាលាគណខេត្ត និងស្ថាប័នពាក់ព័ន្ធ មានរដ្ឋបាលក្រុងសៀមរាប ជាដើម ក្នុងការអនុវត្តកន្លងមក។

សម្តេច បានគូសបញ្ជាក់ទៀតថា ដើមី្បបំបាត់នូវអធិករណ៍ក្នុងវត្ត មួយនេះ គណៈសង្ឃនាយក បានចេញសេចក្តីសម្រេចបញ្ចប់តួនាទី ចៅអធិការ ,គ្រូសូធ្យស្តាំ ,គ្រូសូធ្យឆ្វេង និង វិន័យធរវត្ត ហើយត្រូវបាន រៀបចំគណៈគ្រប់គ្រងថ្មី ដើមី្បដឹកនាំរៀបចំវត្តបន្តទៀតឆ្ពោះទៅរកវឌ្ឍនភាព និងភាពសុខដុមរមនាក្នុងពេលដ៏ខ្លី។ ខណៈនោះ សម្តេចព្រះ ព្រហ្មរតនមុនី ពិន សែម បានផ្តល់នូវឱវាទមួយចំនួន តាមផ្លូវព្រះធម៌ និង ផ្លូវលោក ពុទ្ធចក្រ និង អាណាចក្រ សំខាន់នូវព្រះធម៌ សាមគ្គីធម៌ និងកសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយសាសនាជ្រកក្រោម ម្លប់ តែមួយនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ដែលជាសាសនា របស់រដ្ឋ។ វត្តអារាមជាទីជំរកអប់រំចរិយាធម៌ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំងស្នងឬសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សា ការ ពារ សេចក្តីសុខសាន្ត ដល់សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធ ឱវាទជាប្រទីបបំភ្លឺផ្លូវក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនិងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំ ចរិយាធម៌ សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គមជាដើម ។ 

សម្តេចព្រះព្រហ្មរតនមុនី មានថេរៈដីកាផ្តាំផ្ញើដល់អាជ្ញាធរ គ្រប់ជាន់ ថ្នាក់ ទាំងព្រះភិក្ខុសង្ឃសំខាន់ចៅអធិការ និងមន្ត្រីសង្ឃ  ដែលទើប ប្រកាស តែងតាំងនាពេលនេះ ដោយព្រះអង្គជាអ្នករម្ងាប់អធិករណ៍ និង សហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និង អប់រំពុទ្ធ សាស និកជន ឲ្យរៀនសូធ្យបដិបត្តិធម៌ និង វិន័យមានបិដកជាគោលនិង រួមសាមគ្គីព្រះសង្ឃ ពុទ្ធបរិស័ទ តាមបណ្តាវត្តនានា ត្រូវធ្វើការអភិវឌ្ឍន៍ ទីវត្ត និង បណ្តុះបណ្តាលធនធានមនុស្សទាំងផ្លូវពុទ្ធចក្រ និង អាណា ចក្រ ពិសេសការពង្រីកនូវវិស័យពុទ្ធកៈសិក្សា និង អភិវឌ្ឍន៍ និង អភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជាតិផងដែរ ៕ 

ដោយ ស៊ាន សុផាត

ads banner