សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ ធ្នូ ២០២៣

១. កម្ពុជាដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវាបណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង-ស្រុក នៃខេត្តជាប់ព្រំដែនជាមួយថៃសម្រាប់រយៈពេល ៦ ខែ ដោយគិតចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២៤តទៅ – AMS Central

២. កម្ពុជាកំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់នៅក្នុងតំបន់ – កម្ពុជាថ្មី

៣. នៅដើមឆ្នាំ២០២៤ ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង អាចនឹងធ្វើលិខិតឆ្លងដែនផ្ទាល់ ដោយមិនបាច់មកកម្ពុជា – FN

៤. ទីក្រុងហាណូយគ្រោងនឹងដាំដើមឈើចន្លោះពី ២០ ម៉ឺន ទៅ ២៥ ម៉ឺនដើមក្នុងឆ្នាំ ២០២៤ ដោយកំណត់គោលដៅបង្កើនទំហំទីក្រុងបៃតង ៥ ដង ពោលពី ៨ ទៅ ១០ ម៉ែត្រការ៉េក្នុងមនុស្សម្នាក់នៅឆ្នាំ ២០២៥ – VN Express

៥. អ៉ីស្រាអែល ប្រាប់មន្ត្រីជាន់ខ្ពស់អាមេរិកថាសង្រ្គាមនៅហ្កាហ្សា នឹងអូសបន្លាយពេលច្រើនខែទៅមុខ – AFP

#ams1minute

ads banner