ប្រធានសហព័ន្ធកីឡាសីដក់ជំរុញឱ្យកីឡាករ កីឡា ការិនី ខិតខំប្រឹង ប្រែងហ្វឹកហាត់ដើម្បីឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩
ភ្នំពេញ៖ក្នុងឱកាស “បិទ ការប្រកួតកីឡាសីដក់ ជ្រើសរើសជើង ឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សា សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាប្រធាន សហព័ន្ធ កីឡាសីដក់និងឈិនឡូនកម្ពុជា បានលើកឡើងថា ប្រមុខ រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ដ្រី នៃកម្ពុជា បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំប្រកួតកីឡា យុវជនអាស៊ីនៅឆ្នាំ២០២៩ ។ដូចនេះក្នុងនាមជាអ្នករៀបចំការប្រកួត សូមឱ្យកីឡាករកីឡាការិនី ទាំងអស់លើប្រភេទវិញ្ញាសា នីមួយៗ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យ បានខ្លាំងក្លា ដើម្បីអភិវឌ្ឍសមត្ថភាព ឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩។
ឯកឧត្តមបន្តថា បើយើងពុំមានសក្ដានុពលទេ គឺយើងមិនអាចចូលរួម ក្នុងព្រឹត្តិការណ៍នោះបានឡើយ ។យ៉ាងហោចណាស់ ក៏ត្រូវចេះរៀបចំ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត លក្ខណៈអន្ដរជាតិមួយដងឬពីរដងដែរ ។ដូចនេះយើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ។
ឯកឧត្តម បណ្ឌិតបានបញ្ជាក់ទៀតថា ដើម្បីឱ្យកីឡាសីដក់ នៅ ព្រះរាជា ណាចក្រកម្ពុជា កាន់តែមានភាពរីកចម្រើន ទាំងបរិមាណ និងគុណភាព សូមឲ្យ គណៈកម្មការប្រតិបត្តិ មន្រ្ដីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ត្រូវរួមគ្នាអនុវត្តនូវកិច្ចការមួយចំនួនដូចជា ត្រូវខិតខំបណ្តុះ បណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនី ក្លិប សមាគម កីឡាសីដក់ឲ្យបានទូលំទូលាយ ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណនិងគុណភាព និងត្រូវជម្រុញ ឲ្យមានការរៀបចំការប្រកួត ឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាម បណ្តាក្លិប សមាគម ។ ជាមួយនេះ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់ គ្រងផ្ទៃ ក្នុង សហព័ន្ធ ក្លិប សមាគមទូទាំងប្រទេសឱ្យបានរឹងមាំ និង ត្រូវប្រឹង ប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើន ព្រឹត្តិការណ៍ ប្រកួតឱ្យ បានច្រើន ក្នុងមួយឆ្នាំ តាមដែលអាចធ្វើបាន។
សូមជម្រាបថា សម្រាប់លទ្ធផលក្នុងការប្រកួតជើងឯកនេះ លើ វិញ្ញាសា បុរស ២នាក់ ទល់ ២នាក់ចំណាត់ថ្នាក់ លេខ៣ បានទៅក្លិប ក្រសួង មហាផ្ទៃ ,ចំណាត់ថ្នាក់ លេខ ២ ក្លិប ក្រសួងការពារជាតិ និង លេខ១ ក្លិប បានទៅក្លិបមជ្ឈមណ្ឌល ខ ភ ម ។
លទ្ធផល ប្រកួត នារី២នាក់ ទល់ ២នាក់ លេខ៣ ក្លិប មជ្ឈមណ្ឌល ខភម ,លេខ២ ក្លិបក្រសួងមហាផ្ទៃ A និង លេខ១បានទៅក្លិបក្រសួង ការ ពារជាតិ ។
ចំណែកលទ្ធផលប្រកួត វិញ្ញាសាបុរស៣នាក់ ទល់ ៣នាក់ លេខ៣ បានលើ ក្លិបក្រសួងមហាផ្ទៃ ,លេខ២ ក្លិបមជ្ឈមណ្ឌលកីឡា កងយោធ ពលខេមរភូមិន្ទ និង លេខ១បានទៅក្លិបក្រសួងការពារជាតិ ៕
ដោយ៖ ជាវ ចន្ធូ